ព័រទុយហ្គាល់ មាន​កំណត់ត្រា​ឈ្នះ​អ៊ីស្លង់​១០០% ចុះ​យប់​នេះ​វិញ?

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​នឹង​ត្រូវ​ប៉ះ​​ក្រុម​អ៊ីស្លង់ ក្នុង​ការ​ប្រកួត​ដំបូង​ Euro 2016 វគ្គ​សន្សំ​​ពិន្ទុ​ពូល​ F នៅ​កីឡដ្ឋាន​ Stade Geoffroy-Guichard ទីក្រុង​ Saint-Étienne ​ប្រទេស​បារាំង នា​វេលា​ម៉ោង​០២:០០​នាទី​យប់​នេះ។

 

ព័រទុយហ្គាល់ មាន​កំណត់ត្រា​ឈ្នះ​អ៊ីស្លង់​១០០% ចុះ​យប់​នេះ​វិញ?

ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់

 

ប្រធាន​ក្រុម​ព័រទុយហ្គាល់​ Cristiano Ronaldo ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​បាន​១២៦​ប្រកួត​ហើយ​​ ហើយ​នឹង​ស្មើ​កំណត់ត្រា​របស់​ Luis Figo ​​ដែល​លេង​ឲ្យ​ព័រទុយហ្គាល់​ច្រើន​ជាង​គេ (១២៧ប្រកួត) នៅ​យប់​នេះ។

 

Ronaldo ​​អាច​នឹង​​ជាប់​​កំណត់ត្រា​ ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ ដែល​ស៊ុត​នៅ​ Euro ៤​សម័យ​កាល ​បើ​​​អាច​ស៊ុត​ចូល​យប់​នេះ​ ឬ​ឆ្នាំ​នេះ​ទៀត​ (២០០៤៖ ២​គ្រាប់, ២០០៨៖ ១​គ្រាប់, ២០១២៖ ៣​គ្រាប់) ហើយ​តារា​ឆ្នើម​របស់​ស៊ុយអែត​ Zlatan Ibrahimovic ​ក៏​ដូច​គ្នា។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ៖

– ក្រុម​ទាំង​២​នេះ​ ធ្លាប់​ប៉ះ​គ្នា​កាល​វគ្គ​ជម្រុះ​ Euro 2012 ចំនួន​២​ដង ខណៈ​ដែល​ពេល​នោះ​ ព័រទុយហ្គាល់​មាន​កំណត់ត្រា​ឈ្នះ​១០០% ដោយ​ឈ្នះ​ទាំង​២​ប្រកួត ​និង​សរុប​គ្រាប់​បាល់​ទាំង​អស់​ឈ្នះ​ ៨-៤។

 

– នេះ​ជា​លើក​ទី​៧ របស់​ព័រទុយហ្គាល់ ដែល​ឡើង​លេង​ Euro ប៉ុន្តែ​មិន​ដែល​បាន​លើក​ពាន​ទេ ធ្លាប់​ត្រឹម​ជើង​ឯក​រង​ម្ដង កាល​ឆ្នាំ២០០៤ និង​ឡើង​​ដល់​វគ្គ​៤​ក្រុម​ ៣​ដង​ទៀត​ កាល​ឆ្នាំ (១៩៨៤, ២០០០, ២០១២)។

 

– អ៊ីស្លង់ ទើប​តែ​ឡើង​​លេង​ Euro នេះ​​ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ​នេះ​ទេ ប៉ុន្តែ​គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ពួកគេ​លោក​ Lars Lagerback ​ធ្លាប់​ដឹក​នាំ​ក្រុម​លេង​នៅ​ព្រឹត្តិការណ៍​ធំៗ​៦​ដង​មក​ហើយ​គឺ៖ ដឹក​នាំ​ស៊ុយអែត កាល​ Euro 2000, World Cup 2002,​ Euro 2004, World Cup 2006 និង​ Euro 2008 ផង​ដែរ មុន​​នឹង​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា ​នៅ​ World Cup ២០១០។

 

សម្ដី​គ្រូ​បង្វឹក៖

ព័រទុយហ្គាល់ មាន​កំណត់ត្រា​ឈ្នះ​អ៊ីស្លង់​១០០% ចុះ​យប់​នេះ​វិញ?

 Fernando Santos គ្រូ​បង្វឹក​ព័រទុយហ្គាល់

 

Fernando Santos គ្រូ​បង្វឹក​ព័រទុយហ្គាល់៖ “កីឡាករ​របស់​យើង​ពិត​ជា​អន្ទះសា​ចង់​លេង​ខ្លាំង​ណាស់។ យើង​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​ Euro ប៉ុន្តែ​ដើម្បី​ធ្វើ​បាន​ដូចនោះ យើង​​នៅ​តែ​រក្សា​គំនិត​ដដែល គឺ​ចង់​ឈ្នះ​គ្រប់​ប្រកួត។ អ៊ីស្លង់ ជា​ក្រុម​មាន​កាយសម្បទា​ល្អ។ ពួកគេ​ខ្លាំង មាន​តិកនិក ​រៀបចំ​បាន​ល្អ ​និង​ដឹង​ពី​របៀប​ការពារ និង​ប្រយុទ្ធ​បាន​ល្អ។ ប៉ុន្តែ​យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ ដើម្បី​ឲ្យ​ព័រទុយហ្គាល់​ឈ្នះ”។

 

ព័រទុយហ្គាល់ មាន​កំណត់ត្រា​ឈ្នះ​អ៊ីស្លង់​១០០% ចុះ​យប់​នេះ​វិញ?

 Lars Lagerback គ្រូ​បង្វឹក​អ៊ីស្លង់

 

Lars Lagerback គ្រូ​បង្វឹក​អ៊ីស្លង់ បាន​បង្ហើប​ប្រាប់​ថា ក្រុម​លោក​​ចង់​​បិទ​ Ronaldo ឲ្យ​ជាប់៖ “គ្រប់​គ្នា​ដឹង​ច្បាស់​ហើយ​ថា Ronaldo ជា​កីឡាករ​ម្នាក់​​ល្អ​បំផុត​លើ​ពិភពលោក ​ដូច្នេះ​ប្រាកដ​ណាស់ ​កីឡាករ​របស់​យើង ត្រូវ​តែ​ផ្ដោត​អារម្មណ៍​លើ​គាត់​ឲ្យ​បាន​ច្រើន។ យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង ដើម្បី​បិទ​ Ronaldo ឲ្យ​ជាប់ ប៉ុន្តែ​យើង​ក៏​មិន​ភ្លេច​ពី​កីឡាករ​ដទៃ​ទៀត​​ដែរ”។

 

ជើង​កីឡាករ៖

ព័រទុយហ្គាល់ មាន​កំណត់ត្រា​ឈ្នះ​អ៊ីស្លង់​១០០% ចុះ​យប់​នេះ​វិញ?

 សកម្មភាព​ក្រុម​ព័រទុយហ្គាល់ហ្វឹកហាត់​

 

ព័រទុយហ្គាល់​ មាន​បញ្ហា​កីឡាករ​ម្នាក់​គឺ ​ខ្សែ​បម្រើ​ Ricardo Quaresma របស់​ក្លឹប​ Beşiktaş ​​រង​របួស​សាច់ដុំ​បន្តិចបន្តួច ដូច្នេះ​ Nani អាច​​នឹង​គាំទ្រ​ Ronaldo នៅ​តំបន់​ប្រយុទ្ធ។ ១១​នាក់​ដំបូង​របស់​ព័រទុយហ្គាល់​ អាច​ជា៖ Rui Patrício; Vieirinha, Bruno Alves, Pepe, Raphäel Guerreiro; João Mário, Danilo, João Moutinho, Adrien Silva; Nani, Cristiano Ronaldo។

 

ព័រទុយហ្គាល់ មាន​កំណត់ត្រា​ឈ្នះ​អ៊ីស្លង់​១០០% ចុះ​យប់​នេះ​វិញ?

សកម្មភាព​ ក្រុម​អ៊ីស្លង់ហ្វឹកហាត់

 

រីឯ​អ៊ីស្លង់​ តារា​ឆ្នើម​ Gylfi Sigurdsson ​របស់​ក្រុម​ Swansea City ដែល​ស៊ុត​៦​គ្រាប់ កាល​វគ្គ​ជម្រុះ​ Euro 2016 នោះ អាច​ Fit វិញ​ហើយ ​ខណៈ​ដែល​​ខ្សែ​ការពារ​ Aron Gunnarsson ​របស់​ក្រុម​ Cardiff City ​នឹង​​ធ្វើ​ជា​ប្រធាន​ក្រុម។ ដូច្នេះ​១១​នាក់​ដំបូង​របស់​​​អ៊ីស្លង់​ អាច​ជា៖ Halldorsson; Sævarsson, R Sigurdsson, Árnason, Skúlason; Gudmundsson, G Sigurdsson, Gunnarsson, Bjarnason; Sigthórsson, Finnbogason។

 

ព្យាករ​គូ​នេះ​គឺ៖ ព័រទុយហ្គាល់ ២-០ អ៊ីស្លង់ , ចុះ​ប្រិយ​មិត្ត​យល់​​យ៉ាង​ណា​ដែរ?

 

*មុន​ដល់​ប្រកួត​គូ​នេះ​ ក៏​មាន​១​គូ​ប្រកួត​មុន​នៅ​​ពូល​ F នេះ​ដែរ​គឺ៖

– អូទ្រីស vs ហុងគ្រី (ម៉ោង ១១:០០​នាទី​យប់)

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA | រូប​ថត​ផ្ដល់​សិទ្ធិ៖ AFP