ការបាញ់ប្រហារ​នៅ​ទីក្រុង Orlando របស់ ISIS ធ្វើឱ្យ បា​រ៉ា​ក់ អូ​បា​ម៉ា …​

Videos


ព្រឹត្តិការណ៍ដ៏រន្ធត់ដោយសារខ្មាន់កាំភ្លើងបានបាញ់ប្រហារនៅក្នុងក្លឹបរាត្រីទៅលើក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាក្នុងទីក្រុង Orlando នាពេលកន្លងមកនេះលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះគឺគ្មានភស្តុងតាងណាមួយដែលបង្ហាញថា ករណីនៃការបាញ់ប្រហារនៅទីក្រុង Orlando នោះ គឺជាគម្រោងចេញមកពីក្រៅប្រទេសនោះឡើយ ហើយនៅពេលនេះមន្ត្រីសើុបអង្កេតកំពុងតែតាមដាន និង សើុបអង្កេតអំពើភេរវកម្មនៅក្នុងទឹកដីអាមេរិកតែម្តង ។

ការបាញ់ប្រហារ​នៅ​ទីក្រុង Orlando របស់ ISIS ធ្វើឱ្យ បា​រ៉ា​ក់ អូ​បា​ម៉ា …​

លោក អូបាម៉ា បានថ្លែងទៀតថា រឿងមួយដែលយើងអាចនិយាយបានថា ទិសដៅនៃការសើុបអង្កេត គឺត្រូវផ្តោតទៅលើករណីនៃអំពើភេរវកម្ម ។ ដូច្នេះខ្ញុំជឿជាក់ថា ផលប៉ះពាល់នៃខ្មាន់កាំភ្លើងនេះ គឺផ្តើមចេញពីការបង្ហោះសារជ្រុលនិយមគ្រប់ប្រភេទនៅក្នុងបណ្តាញហ្វេសប៊ុក ។ ក្នុងដំណាក់កាលនេះយើងមិនទាន់មានភស្តុតាង ណាមួយជាក់លាក់ដែលបង្ហាញថា ខ្មាន់កាំភ្លើងទទួលបទបញ្ជាពីប្រទេសក្រៅឡើយ ។

ការបាញ់ប្រហារ​នៅ​ទីក្រុង Orlando របស់ ISIS ធ្វើឱ្យ បា​រ៉ា​ក់ អូ​បា​ម៉ា …​

ម្យ៉ាងទៀតថ្វីត្បិតតែខ្មាន់កាំភ្លើងដែលកាលនៅក្នុងជីវិតចុងក្រោយរបស់គេធ្លាប់បានស្បថស្បែរថា មានភក្តីភាពចំពោះអង្កការរដ្ឋអីុស្លាមក្តី ប៉ុន្តែមិនមានភស្តុកតាងគ្រប់គ្រាន់ដើម្បីថា ខ្មាន់កាំភ្លើងរូបនេះទទួលបទបញ្ជាពីអង្គការរដ្ឋអីុស្លាមនោះឡើយ ។

ដូច្នេះនៅពេលនេះអ្វីដែលយើងគួរនិយាយនោះ គឺតាមពិតទៅករណីនៃការបាញ់ប្រហានេះ ជាឧទាហរណ៍មួយនៃអំពើភេរវកម្មក្នុងស្រុកតែប៉ុណ្ណោះ ៕

                                                                                                   គ ឡេង