ម៉ៅ សុខ​ចាន់​ធី ប្តឹង​តារា​ថ្មី រតនៈ វិបុល ឡើង​តុលាការ​ថ្ងៃទី….

Videos


បន្ទាប់ពីមានជម្លោះពាក្យសម្តីតាមហ្វេសប៊ុកមួយរយៈជាមួយលោករតនៈ វិបុល ជាតារាសម្តែងថ្មី ពេលនេះ ម៉ៅ សុចាន់ធី បានដាក់ពាក្យបណ្តឹង រតនៈ វិបុល ទៅតាមផ្លូវច្បាប់ ដែលត្រូវនិងឡើងបង្ហាញខ្លួន នៅតុលាការនៅថ្ងៃទី ០៦ ខែមិថុនា ខាងមុខនេះ ។

គួរបញ្ជាក់ដែរថា តារាសម្តែងជើងចាស់ ម៉ៅ សុខចាន់ធី បានមកដល់ស្រុកខ្មែរ កាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅនេះ។អ្វីដែលកត់សំគាល់នោះ ពេលត្រលប់មកដល់ស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ម៉ៅ សុខចាន់ធី បានដាក់ ពាក្យប្តឹង រតនៈវិបុល ទៅតាមផ្លូវច្បាប់ ។

ម៉ៅ សុខ​ចាន់​ធី ប្តឹង​តារា​ថ្មី រតនៈ វិបុល ឡើង​តុលាការ​ថ្ងៃទី….

ម៉ៅ សុខចាន់ធី បានអះអាងថា រតនៈ វិបុលនិងចូលខ្លួន តាមដីការកោះរបស់ តុលាការនៅថ្ងៃទី១៦ខាងមុខនេះ។ក្នុងនោះអតីតតារាសម្តែងរូបនេះបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមថា«មនុស្សដូចខ្ញុំមិនដែលចេះនិយាយលេងសើចទេ។កុំមកមើលងាយអោយសោះ» ។ មុននិងសម្រេចចិត្តដាក់ពាក្យប្តឹង ម៉ៅ សុខចាន់ធី បានចោទថា រតនៈ វិបុល បានជេរប្រមាទពាក្យអសុរនិងគម្រាមសម្លាប់ រូបនាង ហើយពេលនេះ នាងក៏មាន ភស្តុតាងនៅក្នុងដៃដែរ ។

ម៉ៅ សុខ​ចាន់​ធី ប្តឹង​តារា​ថ្មី រតនៈ វិបុល ឡើង​តុលាការ​ថ្ងៃទី….

ម៉ៅ សុខចាន់ធី ចាប់ផ្តើមមានជម្លោះជាមួយរតនៈ វិបុល ដោយសារលោកចូលមក ជេរប្រមាទ ពេលនាងមានជម្លោះជាមួយ លោកហេង ដារី។ ម៉ៅ សុខចាន់ធី សម្រេចដាក់ពាក្យប្តឹង រតនៈ វិបុល ដោយសារនាងមិនចង់អោយតារាជើងថ្មី មើលងាយតារារៀមច្បង ដូចជារូបនាង។ម៉ៅ សុខចាន់ធី មានគម្រោងមកលេងស្រុកខ្មែររយៈពេលបី សប្តាហ៍ ៕ ចេនី

ម៉ៅ សុខ​ចាន់​ធី ប្តឹង​តារា​ថ្មី រតនៈ វិបុល ឡើង​តុលាការ​ថ្ងៃទី….
ម៉ៅ សុខ​ចាន់​ធី ប្តឹង​តារា​ថ្មី រតនៈ វិបុល ឡើង​តុលាការ​ថ្ងៃទី….
ម៉ៅ សុខ​ចាន់​ធី ប្តឹង​តារា​ថ្មី រតនៈ វិបុល ឡើង​តុលាការ​ថ្ងៃទី….
ម៉ៅ សុខ​ចាន់​ធី ប្តឹង​តារា​ថ្មី រតនៈ វិបុល ឡើង​តុលាការ​ថ្ងៃទី….

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត