អា​ការៈដែល​អាច​បញ្ជាក់​ថា ក្រពះ​អ្នក​កំពុងតែ​រលាក​ហើយ​

អា​ការៈដែល​អាច​បញ្ជាក់​ថា ក្រពះ​អ្នក​កំពុងតែ​រលាក​ហើយ​


អា​ការៈដែល​អាច​បញ្ជាក់​ថា ក្រពះ​អ្នក​កំពុងតែ​រលាក​ហើយ​

​ការ​រលាក​ក្រពះ​ភាគច្រើន បណ្តាលមកពី​ការបង្ក​រោគ ដោយ​បាក់តេរី វីរុស ជំងឺ​កង្វះ​គ្រាប់​ឈាម ឬ​ការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ ករណី​ភាគច្រើន​ជំងឺ​នេះ ត្រូវបាន​គេ​មិន​ខ្វល់​ច្រើន​ឡើយ ដោយសារតែ​សញ្ញា​របស់​វា មាន​អា​ការៈដូ​ចនឹង​អាការៈ​ក្រពះ​មិនកិន​។ យ៉ាងណាមិញ សញ្ញា​មួយ​ចំនួន​របស់​ជំងឺ​រលាក​ក្រពះ ដែល​អ្នក​អាច​រកឃើញ​ទាន់​ពេលវេលា​នោះ នឹង​ជួយ​ឲ្យ​ការព្យាបាល​កាន់តែ​មាន​ប្រសិទ្ធភាព​។

​ចង្អោ​រ​
​ករណី​ភាគច្រើន ការ​ចង្អោរ ឬ​មិន​ស្រួល​ក្នុង​ក្រពះ​ម្តង​ហើយ​ម្តងទៀត គឺជា​សញ្ញា​ចាប់ផ្តើម នៃ​ជំងឺ​រលាក​ក្រពះ​។ ហើយ​មនុស្ស​មួយចំនួន ក៏​ធ្លាប់​មាន​អា​ការៈមិន​ឃ្លាន​អាហារ ដោយសារ​តែ​ចង្អោរ​នេះដែរ ហើយ​វា​អាច​គិត​ថា មាន​ការបង្ក​រោគ​នៅក្នុង​ក្រពះ​ហើយ​។

​ក្អួត​
​មូលហេតុ​ដ៏​ចំបង​មួយ នៃ​ការ​រលាក​ក្រពះ គឺជា​ការ​ក្អួត​រ៉ាំរ៉ៃ ដែល​អាច​កើតឡើង​ដោយសារតែ ការ​រលាក​នៅ​ភ្នាស​របស់​ក្រពះ​។ ដូច្នេះ បើសិន​ជា​អ្នក​កំពុងតែ​ក្អួត រយៈពេល​យូរ ឬ​ក្អួត​មាន​ឈាម​ទៀត​នោះ វា​គួរតែ​ដល់ពេល ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទាត់ចោល​នូវ​ផលវិបាក​នានា ដែល​ទាក់ទង​នឹង​ក្រពះ​ហើយ​។

​ក្រហាយ​ដើមទ្រូង​
​ដោយសារតែ​ការ​ច្រាល​ទឹកប្រ​ម៉ាត់ ចូល​ដល់​ក្នុង​ក្រពះ​វិញ អ្នក​ប្រហែលជា​អាច​ធ្លាប់មាន​អារម្មណ៍ ក្រហាយ​ពី​ក្នុង​ពោះ​ចូល​បំពង់​ក ជាពិសេស នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ ឬ​ពេល​យប់​។ រឿង​នេះ​អាច​ជា​សញ្ញា​មួយ នៃ​ការ​រលាក​ក្រពះ ដែល​នាំ​ឲ្យ​ក្អួត និង​ហើមពោះ​បាន​។

​ហើម​ពោះ​
​មនុស្ស​ភាគច្រើន តែងតែ​មិន​យកចិត្តទុកដាក់ នឹង​ការ​ហើមពោះ​ទេ ព្រោះ​អាច​គិតថា ដោយសារ​តែ​ក្រពះ​មិន​កិន​ប៉ុណ្ណោះ ហើយ​ក៏​ប្រើ​ថ្នាំ​តិចតួច ដើម្បី​ព្យាបាល​ទៅ​។ យ៉ាងណាមិញ នៅពេល​ដែល​ការ​ហើមពោះ​កើតឡើង ជាមួយនឹង​ការ​ឈឺពោះ​វិញ វា​អាច​ជា​សញ្ញា​មួយ នៃ​ការ​រលាក​ក្រពះ​ដែរ​។

​ត្អើក​
​តើ​អ្នក​ធ្លាប់​ត្អើក​ជាប់​រហូត​ដែរ​ទេ​? បើសិនជា​អឺចឹង​មែន វា​អាច​ជា​រឿង​បញ្ជាក់​អំពី ការ​រលាក​ក្រពះ​ហើយ​។ ដូច្នេះ អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ឲ្យបាន​លឿន​បើសិនជា​ការត្អើក​នេះ បន្ត​ជាប់​រយៈពេល​ពីរ​បី​ថ្ងៃ​ហើយ​។

​ការ​ឈឺពោះ​
​សញ្ញា​ដំបូង​នៃ​ការបង្ក​រោគ​គ្រប់​យ៉ាងនោះ មិន​ខ្វល់​ថា ដោយសារ​បាក់តេរី ឬ​វីរុស​ក្នុង​ក្រពះ​ទេ គឺ​អាច​សម្គាល់​ដឹង តាមរយៈ​ការ​ឈឺពោះ​នេះឯង​។ អាការៈរលាក​ក្រពះ មាន​រោគសញ្ញា​ច្បាស់​របស់​វា​គឺ ការ​ឈឺពោះ ក្រពះ​មិន​កិន និង​ចង្អោរ​ជា​លក្ខណៈ​ស្រួចស្រាវ ឬ​រ៉ាំរ៉ៃ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។