ចុះ​ពិនិត្យ​មើល​ការងារ​កែ​លម្អ​សួន​ច្បារ និង​បរិស្ថាន​ជុំវិញ​មន្ទីរពេទ្យ​គន្ធបុប្ផា មុន​ពេល​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន

ចុះ​ពិនិត្យ​មើល​ការងារ​កែ​លម្អ​សួន​ច្បារ និង​បរិស្ថាន​ជុំវិញ​មន្ទីរពេទ្យ​គន្ធបុប្ផា មុន​ពេល​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន

ភ្នំពេញ​ ៖​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦​បាន​ដឹកនាំ​កិច្ចប្រជុំ ពិភាក្សា​មួយ​លើ​សេចក្ដី​ព្រាង​កិច្ចសន្យា​ផ្ទេរ​ការ​ថែរក្សា​សួនច្បារ និង​ភ្លើង​បំភ្លឺ​សាធារណៈ ​ទៅ​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ ជា​ថ្នូរ​ជា​មួយ​នឹង​ទីតាំង​ផ្សាយពាណិជ្ជកម្ម។ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ចុះ​ពិនិត្យមើល​ការងារ​កែលម្អ​សួនច្បារ និង​បរិស្ថាន​ជុំវិញ មន្ទីរពេទ្យ​គន្ធបុប្ផា បន្ត​ទៀត។

នេះ​បើ​យោង​តាម​ការ​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ប្រព័ន្ធ​សង្គម​ហ្វេ​ស​បុក​ជា​ផ្លូវការ​របស់​លោក​ប៉ា សុជាតិ​វង្ស ដែល​ក្នុង​នោះ​បាន​សរសេរ​ថា នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ លោកប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​កិច្ចសន្យា​ផ្ទេរ​ការ​ថែរក្សា​សួនច្បារ និង​ភ្លើង​បំភ្លឺ​សាធារណៈ​ទៅ​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ ជា​ថ្នូរ​ជាមួយនឹង​ទីតាំង​ផ្សាយពាណិជ្ជកម្ម​។

គួរ​រំលឹក​ដែរ​ថា បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​ទាំងអស់​មាន​ចំនួន ១១.០០០​បង្គោល ដែល​ត្រូវ​ប្តូរ​ជា​អំពូល​LED វិញ ហើយ​គិត​ត្រឹម​ថ្ងៃនេះ ក្រុមហ៊ុន​បាន​ប្តូរ​បាន​ជាង ២.០០០​អំពូល​ហើយ​។

បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​លោក​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​បាន​ចុះ​ពិនិត្យមើល​ការងារ​កែ​លម្អ​សួនច្បារ និង​បរិស្ថាន​ជុំវិញ​ មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទីក្រុង​ផង និង​ជួយ​រៀបចំ​បរិស្ថាន​ជុំវិញ​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​មាន​ទាំង​បន្ទប់ទឹក និង​កន្លែង​អង្គុយ​ត្រឹមត្រូវ​សម្រាប់​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន ​ដែល​យក​កូន​មក​ពិនិត្យ​ព្យាបាល​ជំងឺ។

ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចសន្យា​ផ្ទេរ​ការ​ថែរក្សា​សួនច្បារ និង​ភ្លើង​បំភ្លឺ​សាធារណៈ​ទៅ​ក្រុមហ៊ុន​ឯកជន​ទទួល​ខុសត្រូវ ជា​ថ្នូរ​ជា​មួយ​នឹង​ទីតាំង​ផ្សាយពាណិជ្ជកម្ម​នេះ​ លោក​ប៉ា សុជាតិ​វង្ស​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​នេះ​ដែរ​ថា មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លែង​ជា​ប្រតិបត្តិករ​ក្នុង​ការ​ថែរក្សា​សួនច្បារ និង​ភ្លើង​បំភ្លឺ​សាធារណៈ​ទៀតហើយ គឺ​គ្រាន់​ជា​អ្នកគ្រប់គ្រង​មើល​ខុសត្រូវ​ទៅ​លើ​សួនច្បារ ​និង​បង្គោល​ភ្លើង អំពូល​ភ្លើង​នេះ​តែប៉ុណ្ណោះ៕