ពេជ្រ សោភា អា​ណិត​ដល់ សាន ស្រីឡៃ ពេក សុខ​ចិត្ត​ឲ្យ​រ៉ូប​ស្លៀក​ពេល​ឡើង​ឆាក ចង់ឲ្យ​ទុក​លុយ​ព្យា​បាល​ម្ដាយ

(ភ្នំពេញ)៖ នេះមិនមែន​ជាលើកទី១ទេ សម្រាប់តារាចម្រៀងស្រីប្រចាំ ផលិតកម្មហង្សមាស និង​ជាគ្រូបង្វឹកក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «The Voice Cambodia»​ រដូវកាលទី២ អ្នកនាង ពេជ្រ សោភា ទទួលបានការលើកសរសើរ ពីសំណាក់ទស្សនិកជ និងតារាសិល្បៈ​ដូច​គ្នា លើអត្តចរិក ព្រមទាំងសមត្ថភាព-ទេពកោសល្យ ស័ក្តិសមជាតារាល្បីឈ្មោះ។

តារាចម្រៀង និងគ្រូ​បង្វឹក​ ​(Coach)​​ក្នុងកម្មវិធី «The Voice Cambodia» អ្នកនាង ពេជ្រ សោភា ត្រូវបានគេកត់សម្គាល់ឃើញថា នាងហា​ក់មា​ន​យីអ៊ុនខ្ពស់​ឡើងវិញ បន្ទាប់ពីបទចម្រៀង Original So​n​g ជាច្រើនត្រូវបានផលិតចេញលក់ នៅលើទីផ្សារចម្រៀង ពិសេស​គឺតាមរយៈ «បទរាំញីកែវជើង»​។​​ មិនតែប៉ុណ្ណោះអ្នកនាង ពេជ្រ សោភា ក៏ក្លាយជាគ្រូ​បង្វឹក ​(Coach) របស់កម្មវិធី «The Voice C​ambodia» រដូវកាលទី២ដែលរៀបចំ ដោយស្ថានីយ​ទូ​រទស្សន៍ ហង្សមាស ផងដែរ។

ដ្បិតតែយ៉ាងនេះក៏ពិតមែន តែចំពោះអ្នកនាង ពេជ្រ សោភា ថ្មីៗនេះត្រូវបានមហាជន អ្នកគាំទ្រជាច្រើនមើលឃើញថា នាងជាគូ្របង្វឹកដែលមានសមត្ថភាព ក្នុងការជ្រើសរើសត្រូវជាមួយបេក្ខជន ប្រ​ឡងនៅក្នុងកម្មវិធី «The Voice Cambodia»​ ខណៈដែលមានមិត្តក្នុងហ្វេសប៊ុកមួយចំនួនធំ ក៏បានយល់ឃើញដូចគ្នានេះដែរ។ ម្យ៉ាងទៀត ពេជ្រ សោភា ក៏ត្រូវបានគេលើកសរសើ​រ ពីទង្វើ​ល្អៗជាមួយបេក្ខជន និងបេក្ខនារីជាកូនក្រុម ផងដែរ។

ប្រភពពីអ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុកបានលើកឡើងថា «ខ្ញុំសូមសរសើរបងភា ជាម​នុស្សមានទឹកចិត្តចេះជួយទុក្ខធុរៈដល់កូនក្រុម គាត់ដោយបានឲ្យ ស្រីឡៃ ស្លៀករ៉ូបរបស់គា​ត់ ព្រោះគាត់មិនចង់ឲ្យ ស្រីឡៃ ចំណាយច្រើនទៅលើសម្លៀកបំពាក់ មកប្រឡងចង់ឲ្យទុកលុយទៅព្យាបាលម្តាយ ។ មិនមែនតែ ស្រីឡៃ ម្នាក់ទេ ដែលបងភា ជួយតាំងពី The voi​ce season 1 ​បងភាតែងតែជួយដល់កូនក្រុម»។

តារាចម្រៀងស្រីថ្គាមខ្លា អ្នកនាង ពេជ្រ សោភា បានអង្គុយលើ​កៅអី «The Voice Cambodia»​ រដូវកាលទី២ក្នុងចំណោមតារារួមដំបូ​ល​ មា​នដូចជា​កញ្ញា ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណរាជ និង​លោក ណុ​ប បាយ៉ារិទ្ធ។ គ្រូបង្វឹក​រូប​នេះ មិ​នខុសពី​គ្រូបង្វឹក​៣នាក់ផ្សេងទៀតដែរ គឺមានតួនា​ទីក្នុងការជ្រើសរើស​បង្ហាត់បង្រៀន និង ណែនាំដល់​​កូនក្រុម ដើម្បីយកទៅប្រឡង​ចម្រាញ់ យកអ្នកខ្លាំងពិតក្នុងចំណោម បេក្ខជន-បេក្ខនារី ៣ឬ៤នាក់ចុងក្រោយ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក The Voice Cambodia 2​ នេះ គួររំលឹកផងដែរថា កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ កូនក្រុមរបស់ Coach តារាចម្រៀង ឱក សុគន្ធកញ្ញា គឺបេក្ខនារី រ៉េត ស៊ូហ្សាណា បានធ្លាក់ពីកម្មវិធី The Voice Cambodia ហើយ បន្ទាប់ពីមិនអាចយកឈ្នះគូប្រជែងរួមក្រុមគឺបេក្ខជន ថែល ថៃ បាន ខណៈក្នុងបណ្តាលសង្គម Facebook មួយចំនួន បានរិះគន់ចំពោះ Coach ឱក សុគន្ធកញ្ញា ថាមានភាពមិនយុត្តិធម៌ ព្រោះតែឲ្យ រ៉េត ស៊ូហ្សាណា ច្រៀងបទដែលមានមេឡូឌីទាប ហើយឲ្យ ថែល ថៃ ច្រៀងបទស្រែកៗពិបាកៗនោះក្តី។

ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាយប់មិញនេះ បេក្ខនារី រ៉េ ស៊ូហ្សាណា ដែលនិយមច្រៀងបទចម្រៀង ជាភាសាអង់គ្លេស ហើយទទួលបានការរិះគន់ ជាបន្តបន្ទាប់នោះ បានច្រៀងចម្រៀង២ បទខ្មែរមួយបទ និងបទអង់គ្លេសមួយបទ។ បទខ្មែរ មានចំណងជើងថា «ផ្ការីកក្នុងសមុទ្រទឹកភ្នែក» និងបទជាភាសាអង់គ្លេស «Blank Space»។

យ៉ាងណាក៏ដោយការរិះគន់ដែលបានកើតឡើង ទៅលើគ្រូបង្វឹក ឱក សុគន្ធកញ្ញា ត្រូវបានបញ្ចប់ បន្ទាប់ពីបេក្ខនារី រ៉េត ស៊ូហ្សាណា ត្រូវបានទម្លាក់នៅ យប់ថ្ងៃទី១២ ខែមិថុនា ក្នុងកម្មវិធី The Voice Cambodia ដោយជើងខ្លាំង ថែល ថៃ។ ការបរាជ័យរបស់នាង គឺជាការបិទបញ្ចប់រាល់ការរិះគន់ ខណៈដែលមុនការប្រកាសលទ្ធផល គឺការផុសផុលយ៉ាងខ្លាំង វាយសន្ធាប់ថា កម្មវិធីបានរៀបចំឲ្យ រ៉េត ស៊ូហ្សាណា ទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីឲ្យមានប្រៀបលើ ថែល ថៃ នោះ។

ក្នុងវគ្គប្រកាសលទ្ធផល យុវតីវ័យ១៦ឆ្នាំ រ៉េត ស៊ូហ្សាណា បាននិយាយក្នុងភាពជឿជាក់ថា «ចាប់តាំងពីការផ្តើមចូលរួមក្នុងកម្មវិធីប្រកួតនេះ នាងខ្ញុំមិនដែល ស្រមៃថា អាចឈានចូលមកដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រដូចពេលនេះទេ ព្រោះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺវាមានន័យណាស់ ហើយវាគឺជាវគ្គដ៏ធំមួយ នៃជីវិតរបស់ខ្ញុំ ។ ខ្ញុំមិនដែលជឿថា នាងខ្ញុំឡើងមកដល់វគ្គហ្នឹងទេ អីចឹងវាមាន័យសម្រាប់ខ្ញុំ ។ បើទោះបីជាថ្ងៃនេះ លទ្ធផលបរាជ័យក៏ដោយប៉ុន្តែ នាងខ្ញុំសប្បាយចិត្តក្នុងការទទួលយកវា ហើយនាងខ្ញុំនឹងយកការបរាជ័យមួយនេះ ទៅជាបទពិសោធន៍របស់នាងខ្ញុំទៅថ្ងៃអនាគត»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload