ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ទស្សនៈដែលយល់ឃើញទៅលើពណ៌ ខុសគ្នាទៅតាមមនុស្សម្នាក់ៗ ក៏ដូចជា វប្បធម៌ ប្រពៃណី និងកត្តាផ្សេងៗទៀត។ និយាយឲ្យខ្លី ពណ៌អាចបញ្ជាក់ពីអារម្មណ៍ ដែលមាននៅក្នុងខ្លួនអ្នក ក៏និងអាចផ្លាស់ប្តូរអារម្មណ៍របស់អ្នកផងដែរ។

ហេតុដូច្នេះហើយ អ្នកគួរមានការយល់ដឹងអំពីឥទ្ធិពលរបស់ពណ៌ ដើម្បីជួយឲ្យអ្នកអាចសម្រេចចិត្ត ជ្រើសរើសពណ៌សម្លៀកបំពាក់បានត្រឹមត្រូវ ក្នុងគោលបំណង ធ្វើឲ្យអារម្មណ៍អ្នកកាន់តែល្អ និងបង្កើននូវភាពទាក់ទាញ ទៅកាន់មនុស្សដែលនៅជុំវិញអ្នកផងដែរ។

អត្ថបទខាងក្រោមនេះ នឹងផ្តល់ឲ្យអ្នកនូវចំណេះដឹង និងការណែនាំ ពណ៌សម្លៀកបំពាក់ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អប្រសើរ៖

១. ពណ៌ក្រហម

ការស្លៀកពាក់ពណ៌ក្រហម តម្រូវឲ្យហ៊ាន និងមានការវិនិច្ឆ័យខ្ពស់។ សម្លៀកបំពាក់ពណ៌ក្រហម បង្កើននូវទំនុកចិត្តខ្លូនឯង និងធើ្វឲ្យអ្នកលេចធ្លោជាងគេនៅក្នុងចំណោមហ្វូងមនុស្ស។

ជាងនេះទៅទៀត ពណ៌នេះត្រូវបានផ្សារភ្ជាប់ទៅនឹងសេចក្ដីស្រឡាញ់ ចំណង់ចំណូលចិត្ត   និងបំណងប្រាថ្នា។ ការសិក្សាមួយក៏បាននិយាយថា បុរសៗចូលចិត្តចំណាយលើការណាត់ជួបជាមួយនឹងនារីៗណា ដែលចូលចិត្តស្លៀកពាក់ខោអាវពណ៌ក្រហមច្រើនជាងគេ។

ផ្ទុយទៅវិញ យោងតាមប្រទេសភាគច្រើនរបស់ពិភពលោក ពណ៌ក្រហមត្រូវបានគេបង្ហាញពីមហិច្ឆតាគ្រោះថ្នាក់  បញ្ហាផ្លូវភេទ  និងត្រូវបានប្រើប្រាស់ជាពណ៌ដែល លើកកម្ពស់នូវអំណាច  ការឈ្លានពាន   និងសង្គ្រាមផងដែរ។ តែប្រសិនបើអ្នករស់នៅក្នុងប្រទេសឥណ្ឌា  ពណ៌ក្រហមនេះ ជាពណ៌ប្រពៃណីរបស់សម្លៀកបំពាក់កូនក្រមុំ នៅក្នុងពិធីរៀបការ។

អ្នកអាចស្លៀកសម្លៀកបំពាក់ពណ៌ក្រហម ជាមួយពណ៌ខ្មៅ ដែលជាម៉ូតពេញនិយម។ អ្នកអាចស្លៀកពណ៌ក្រហម ជាមួយពណ៌ ស ឬ ត្នោតខ្ចីក៏បាន ដើម្បីឲ្យមើលឃើញទៅស្មើពណ៌គ្នា និងទន់ភ្លន់ជាង។ 

២. ពណ៌លឿង

នេះបើយោងតាម អ្នកជំនាញរចនាម៉ូតល្បី Jeannie Mai បានលើកឡើងថា ពណ៌ដែលដូចជាពន្លឺព្រះអាទិត្យនេះ អាចជួយឲ្យអ្នក មានការផ្សះផ្សាទំនាក់ទំនង ទោះជានៅក្នុងកាលៈទេសៈដែលជាប់គាំងបំផុត ឬជាមួយមនុស្សដែលប្រកាន់ឫកខ្លាំងក៏ដោយ។

ពណ៌លឿង ត្រូវបានភ្ជាប់មកជាមួយនឹងក្តីសង្ឃឹម ជាពិសេសមនុស្សដែលចូលចិត្តស្លៀកពាក់លឿង  ត្រូវបានរកឃើញថា ជាមនុស្សដែលមានគំនិតសុទិដ្ឋិនិយមខ្លាំងបំផុត។ លើសពីនេះទៅទៀត ការស្រាវជ្រាវមួយបានបង្ហាញថា ពណ៌លឿង បាននាំមកនូវភាពរីករាយ  និងបំបាត់ភាពស្មុគ្រស្មាញ បានយ៉ាងពិតប្រាកដ។ 

៣. ពណ៌ខៀវ

ពណ៌ខៀវ គឺជាពណ៌របស់មេឃ  និងជាពណ៌ដែលបង្កប់នូវភាពស្ងប់ស្ងាត់។ បើតាម សរីរវិទ្យា ពណ៌នេះ អាចកាត់បន្ថយសម្ពាធឈាមបាន។ ពណ៌នេះ ពិតជាធ្វើឲ្យអ្នកមានអារម្មណ៍ ធូរស្រាល និងជាពណ៌ដែលទាក់ទាញចំណាប់អារម្មណ៍វិជ្ជមាន នៅពេលមានការណាត់ជូបដំបូង។  ជាពិសេសនៅពេលមកសំភាសន៍ការងារ វាបញ្ជាក់ពីភាពធូរស្រាល  ភក្តីភាព   ជំនឿចិត្ត និងការត្រួតពិនិត្យផងដែរ។ លើសពីនេះ ពណ៌ខៀវ បង្ហាញពីការគិតប្រកបដោយភាពច្នៃប្រឌិត  និងលើកទឹកចិត្តផងដែរ។ បើតាមហុងស៊ុយចិន  ពណ៌ខៀវ  ជាពណ៌ដែលលើកកម្ពស់  ផលិតភាព និងភាពសុខដុមរមនា។

ប្រសិនបើអ្នកចង់មានទំនាក់ទំនងបែបស៊ីជម្រៅជាមួយនរណាម្នាក់នោះ អ្នកគួរពាក់សម្លៀកបំពាក់ដែលមានពណ៌ខៀវចាស់។

៤. ពណ៌បៃតង

នេះគឺជាពណ៌ដែលអាច បង្ហាញពីភាពស្ងប់ស្ងាត់  និងភាពរឹងមាំ ក្នុងពេលតែមួយ។ ពណ៌បៃតងជាពណ៌មួយ ដែលមិនរើសប្រភេទសម្បុរស្បែកទេ។ នៅពេលដែលអ្នក ឆ្លងកាត់រឿងមិនល្អពេញមួយថ្ងៃ  ឬមានអារម្មណ៍លាយឡំគ្នា  ច្របូកប្របល់ អ្នកអាចជ្រើសរើសសម្លៀកបំពាក់ពណ៌បៃតង ​ ដើម្បីលួងលោមអារម្មណ៍របស់អ្នកបាន។ ពណ៌នេះ ត្រូវបានគេនិយាយថា ជាពណ៌ដែលជំរុញឲ្យមនុស្សជុំវិញអ្នក ស្វែងយល់ពីអ្នកកាន់តែច្រើន  និងព្រមទាំងផ្តល់នូវអារម្មណ៍បែបធូរស្រាលទៅលើចិត្ត និងរាងកាយរបស់អ្នក។

អ្នកអាចស្លៀកពាក់ពណ៌បៃតង ជាមួយនឹងគ្រឿងអលង្ការ ឬមួកដែលមានពណ៌ភ្លឺៗ ទើបជាការល្អ។  តែមិនគួរស្លៀកខោអាវ ពណ៌បៃតងទាំងលើ ទាំងក្រោមនោះទេ។ 

៥. ពណ៌ខ្មៅ

ខ្មៅ គឺជាពណ៌ដែលសក្តិសមបំផុតរបស់មនុស្សគ្រប់រូប។ ក្នុងចំណោមពណ៌ខោអាវទាំងអស់ ពណ៌ខ្មៅជា ពណ៌ដែលពេញនិយម សម្រាប់ធ្វើឲ្យរាងមើលឃើញកាន់តែស្តើង។ និយាយជាទូទៅ ពណ៌ខ្មៅបង្ហាញ ពីទុក្ខព្រួយ រួមទាំងសិទ្ធិ​និងអំណាចផងដែរ។ នៅពេលធ្វើការណាត់ជូប ពណ៌នេះបង្ហាញពីភាពឡូយឆើតឆាយ។ នៅពេលមានកម្មវិធីធំៗ ពណ៌នេះបង្ហាញពីភាពជាប្រធាន។

ដើម្បីកុំឲ្យមើលទៅដូចជាកាន់ទុក្ខនោះ អ្នកអាចជ្រើសរើសសម្លៀកបំពាក់ពណ៌ខ្មៅណា ដែលមានរូប ឬក្រឡាពណ៌ស្រស់នៅលើសម្លៀកបំពាក់នោះ។ 

៦. ពណ៌ទឹកក្រូច

ពណ៌នេះ ត្រូវបានគេនិយាយថាជាពណ៌ ដែលជំរុញ និងបង្កើតនូវគំនិតច្នៃប្រឌិត។ បើនិយាយពីអារម្មណ៍ ពណ៌ទឹកក្រូច គឺជាពណ៌ដែលបង្ហាញពីភាពរីករាយ។ ពណ៌នេះ ធ្វើឲ្យអ្នកលើកតម្លៃខ្លួនឯង ក៏ដូចជាធ្វើឲ្យជីវិត មានភាពរីករាយកាន់តែប្រសើរឡើង។ ការស្រាវជ្រាវមួយបានបង្ហាញបន្ថែមទៀតថា ពណ៌ទឹកក្រូចអាចពង្រឹង ប្រព័ន្ធភាពសុំា និងប្រព័ន្ធរំលាយអាហារ របស់អ្នកបានទៀតផង។

ដូច្នេះ ប្រសិនបើអ្នកមានអារម្មណ៍ថា អស់កម្លាំង អ្នកអាចសាកល្បងពាក់សម្លៀកបំពាក់ពណ៌នេះ ជាមួយពណ៌ ស ឬពណ៌ណាដែលស្រាលៗ ដើម្បីរំសាយនូវអារម្មណ៍តានតឹងរបស់អ្នក។ 

៧. ពណ៌ស្វាយ

ពណ៌នេះ បង្ហាញពីបទពិសោធន៍ និងទំនុកចិត្ត។ តាមប្រវត្តិសាស្ត្រ ពណ៌ស្វាយ ជាពណ៌តំណាងព្រះមហាក្សត្រ និងបញ្ជាក់ពីអំណាច។ ពណ៌នេះ ក៏អាចនាំមកនូវភាពមិនមានផាសុកភាពផងដែរ ជាពិសេសនៅពេលដែលអ្នកស្លៀកសម្លៀកបំពាក់ពណ៌នេះទៅ ណាត់ជូបជាមួយដៃគូ និងទៅសំភាសន៍ជាដើម។ តែប្រសិនបើអ្នកជ្រើសរើសពណ៌ស្វាយដិត នៅពេលសំភាសន៍ វានឹងធ្វើឲ្យអ្នក មើលទៅដូចជាមនុស្សចាស់ទុំម្នាក់វិញ៕

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក

ពណ៌សម្លៀកបំពាក់ បង្ហាញពីអារម្មណ៍របស់អ្នក