Buriram គ្រោង​នាំ​​យក អតីត​កីឡាករ Bayern Munich កូន​កាត់​ ថៃ-អាល្លឺម៉ង់

ក្លឹប​ជើងឯក​លីគ​កំពូល​ថៃ Buriram United គ្រោង​នាំ​យក​អតីត​ខ្សែ​បម្រើ Bayern Munich ជា​កូន​កាត់​ថៃ-អាល្លឺម៉ង់​ឈ្មោះ Alexander Sieghart មក​កាន់​ទឹកដី I-Mobile។

 Buriram គ្រោង​នាំ​​យក អតីត​កីឡាករ Bayern Munich កូន​កាត់​ ថៃ-អាល្លឺម៉ង់ Alexander Sieghart

 

ខ្សែ​បម្រើ​វ័យ​២១ឆ្នាំ​ដែល​កំពុង​លេង​ឲ្យ SpVgg Unterhaching ក្លឹប​ក្របខ័ណ្ឌ​លំដាប់​ទី​៤របស់​អាល្លឺម៉ង់ អាច​នឹង​ចាកចេញ​ពី​អឺរ៉ុប​មក​កាន់​ទឹកដី​កំណើត​វិញ​រដូវ​កាល​ក្រោយ នេះ​បើ​យោង​តាម​ប្រភព​ពី Thai-Fussball.de ។

 

Alexander Sieghart កើត​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​ហើយ​បាន​ទៅ​ហ្វឹកហាត់​ជាមួយ Bayern Munich ចន្លោះ​ពី​ឆ្នាំ ២០០៩-២០១៥។ គេ​ចូលរួម​ជាមួយ SpVgg Unterhaching កាល​ពី​ឆ្នាំ​២០១៥ ហើយ​វិវត្តន៍​ខ្លួន យ៉ាង​រហ័ស​ក្លាយ​ជា​អ្នក​នាំ​លេង​នៅ​ក្នុង​ក្រុម​ដោយ បង្ហាញ​ខ្លួន​លើ​ទីលាន​២៨ប្រកួត ស៊ុត​បញ្ចូល​ទី​៥ ​គ្រាប់៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ FFT