Everton ​តែងតាំង​ Koeman ​ជា​អ្នកចាត់ការ​ថ្មី​ផ្លូវការ​ហើយ

ក្លឹប​​ Everton ​បាន​តែង​តាំង​លោក​​​ Ronald Koeman ​ជា​អ្នកចាត់ការ​ថ្មី​ផ្លូវ​ការ​ហើយ ដើម្បី​ជំនួស​តំណែង​អ្នកចាត់ការ​ចាស់​ Roberto Martinez ​ដែល​ត្រូវ​បាន​ក្លឹប​​បណ្ដេញ​ចេញ​ ​តាំង​ពី​​ខែ​ឧសភា មុន​ចប់​រដូវ​កាល។

 

Everton ​តែងតាំង​ Koeman ​ជា​អ្នកចាត់ការ​ថ្មី​ផ្លូវការ​ហើយ

Ronald Koeman អ្នកចាត់ការ​ថ្មី​ក្រុម​ Everton

 

អតីត​​កីឡាករ​ជម្រើស​ជាតិ​ហូឡង់​ Koeman នឹង​ចុះ​កុងត្រា​៣​ឆ្នាំ នៅ​កីឡដ្ឋាន​ Goodison Park ​និង​​ទទួល​បាន​ថ្លៃ​ឈ្នួល​ ៦​លាន​ផោន (ជិត​៨,៥​លាន​ដុល្លារ) ក្នុង​១​ឆ្នាំ។

 

Koeman ​​វ័យ​៥៣​ឆ្នាំ ​បាន​ដឹក​នាំ​ Southamton ​ឲ្យ​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៧ នៅ​ Premier League រដូវ​កាល​នេះ និង​បញ្ចប់​លេខ​៦ កាល​រដូវ​កាល​២០១៤-១៥ ផង​ដែរ អំឡុង​ពេល​លោក​ឡើង​ដឹក​នាំ​២​ឆ្នាំ។

 

Everton ​តែងតាំង​ Koeman ​ជា​អ្នកចាត់ការ​ថ្មី​ផ្លូវការ​ហើយ

 

អតីត​​ជំនួយ​ការ​​អ្នកចាត់ការ​ក្រុម​ FC Barcelona រូប​នេះ បាន​ប្រាប់​ដល់​វិបសាយ​ក្លឹប​ Everton ថា៖ “ខ្ញុំ​ជឿ​ថា​ នៅ​ក្លឹប​នេះ ក្រុម​នេះ អ្នកគាំទ្រ​ និង​សមត្ថភាព​របស់​យើង ​នឹង​អាច​ទទួល​បាន​ជោគជ័យ​​នៅ​ពេល​អនាគត។ Everton ជា​ក្លឹប​មាន​ប្រវត្តិ​អស្ចារ្យ និង​មាន​មហិច្ឆតា​ពិត​ប្រាកដ។ ខ្ញុំ​​សង្ឃឹម​​ថា នឹង​បាន​​ជួប​​គ្រប់​គ្នា​ឆាប់ៗ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​ Premier League”៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | goal