Athletic Bilbao បន្តកុងត្រាឲ្យ Laporte មិនលក់ឲ្យ Man City

Aymeric Laporte ដែលជាកីឡាករគោលដៅរបស់ក្លិប Manchester City បានសម្រេចចិត្តចុះកុងត្រាថ្មីបន្តលេងជាមួយក្លិប Athletic Bilbao ដដែរ ដែលនឹងចងកីឡាករនេះលេងរហូតដល់ឆ្នាំ ២០២០។

Athletic-Bilbao-ft16

កីឡាករសញ្ជាតិបារាំងវ័យ ២២ឆ្នាំ រូបនេះត្រូវបានរាយការណ៍ខ្លាំងថា នឹងទៅលេងនៅ City ប៉ុន្តែ សេចក្តីការណ៍ពីក្លិប Athletic កាលពីល្ងាចម្សិលមិញ បានឲ្យដឹងថា កីឡាករនេះ នៅតែលេងនៅក្នុងលីករបស់អេស៉្បាញ La Liga ដដែរ។

សេចក្តីការណ៍បន្ថែមថា កុងត្រាសម្រាប់តម្លៃខ្លួនរបស់ខ្សែការពាររូបនេះ នឹងមានចំនួន ៦៤លានអឺរ៉ូ (៥២លានផោន) សម្រាប់រដូវកាល ២០១៦-១៧ និង ២០១៧-១៨ ហើយឡើងដល់ ៧០លានអឺរ៉ូ សម្រាប់ពីររដូវកាលក្រោយៗទៀត។

Laporte ដែលចូលលេងក្នុងឈុតធំរបស់ Athletic កាលពីឆ្នាំ ២០១២ បានអវត្តមានចូលលេងកាលពីចុងរដូវកាលមុន បន្ទាប់ពីរងរបួសប្រះភ្នែកគោល កាលពីខែមីនា ខណៈបច្ចុប្បន្ន កំពុងបំពេញភារកិច្ចឲ្យក្រុមជម្រើសជាតិ U-21 ឆ្នាំរបស់បារាំង៕