ម៉ិចស៊ិក តាមស្មើ គេចពីការខ្វែងពូលជួបជើងខ្លាំងអាហ្សង់ទីន

គ្រាប់បញ្ចូលទីរបស់ Jesus Corona នៅក្នុងនាទីទី ៨០ នាំប្រទេស ម៉ិចស៊ិក ប្រកួតស្មើ ១-១ ជាមួយនឹង វេណេស៊ុយអេឡាកាលពីយប់ម្សិលមិញ និងជួយឲ្យប្រទេសនេះឡើងឈរលេខ១ ក្នុងពូល C ក្នុងការដណ្តើមពានទ្វីបអាមេរិក Copa America។

Mixeco-ft16

Corona ខកខានឳកាសជាច្រើនដង ក្នុងការរកគ្រាប់បាល់ មុនពេលរូបគេបានញាក់ដាច់ខ្សែការពារ ៥នាក់ និងក្រោយមកស៊ុតបញ្ចូលទីចម្ងាយ ១០យ៉ាត ដើម្បីតាមស្មើគ្រាប់បាល់ និងបានធ្វើឲ្យអ្នកគាំទ្រ ម៉ិចស៊ិក ស្រែកហ៊ោកញ្ជ្រៀវឡើងពេលកីឡដ្ឋាន។

វេណេស៊ុយអេឡា ផ្តល់ការភ្ញាក់ផ្អើល ម៉ិចស៊ិកជាមួយនឹងគ្រាប់បាល់ដើមតុងទី១ ក្នុងនាទីទី ១០ ដោយកីឡាករ Jose Manuel ។ ការឈរលើគេក្នុងពូល ជួយឲ្យ ក្រុមម៉ិចស៊ិក ព្យាយាមគេចមិនឲ្យជួប កីឡាករ Lionel Messi ជាមួយប្រទេសអាហ្សង់ទីន ក្នុងវគ្គ ១/៤ផ្តាច់ព្រ័ត្រ

ពីព្រោះពួកគេចង់ជួបការប្រកួតងាយស្រួល ថ្វីបើត្រូវប៉ះក្រុម ឈីលី និងទុក វេណេស៊ុយអេឡាជួបអាហ្សង់ទីនវិញ៕