ចិន​ទាញ​​​ប្រជាជន​​​​​៦៦​លាន​​នាក់​​ ចេញ​ផុត​​​ពី​ភាព​ក្រីក្រក្នុង​​រយៈពេល​៣ឆ្នាំ

សមិទ្ធផលជោគជ័យថ្មីស្រឡាងមួយទៀតរបស់រដ្ឋាភិបាលចិនពេលនេះ គឺបានជួយប្រជាជនខ្លួនចំនួន ៦៦,៦៣លាននាក់ រួចផុតពីភាពក្រីក្រត្រឹមរយៈពេល៣ឆ្នាំ គឺចាប់ពី ២០១២ ដល់២០១៥។ នេះបើតាមរបាយការណ៍រដ្ឋាភិបាលចេញផ្សាយនៅថ្ងៃអង្គារនេះ។

ចិន​ទាញ​​​ប្រជាជន​​​​​៦៦​លាន​​នាក់​​ ចេញ​ផុត​​​ពី​ភាព​ក្រីក្រក្នុង​​រយៈពេល​៣ឆ្នាំ

ប្រទេសចិន បានបង្កើតផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ កាត់បន្ថយភាពក្រីក្រតាមមួយភូមិម្ដងៗជាលើកទី១២ ។ នៅឆ្នាំ ២០១៥ គម្រោងខាងលើបានត្រូវបានអនុវត្តទៅលើភូមិចំនួន ៣០ ០០០ ដោយមួយភូមិត្រូវចំណាយប្រាក់ជាមធ្យមជាង ៧២៨ ៣០០ដុល្លារ និងសរុបទាំងអស់មានចំនួន ២២ពាន់លានដុល្លារអាមេរិក។

ចាប់ពីឆ្នាំ ២០១២ ដល់២០១៥ ប្រាក់ចំណូលរបស់ប្រជាជនបានកើនឡើងហួសអត្រាផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេលដូចគ្នានៃឆ្នាំមុនៗ។ អត្រាកំណើនចំណូលប្រចាំឆ្នាំក្នុងពលរដ្ឋម្នាក់នៅទីក្រុងមានចំនួន ៧,៥% និងប្រជាជនតាមភូមិដាច់ស្រយាលមាន ៩,២%។

យោងទៅតាមប្រភពខាងលើ ក្នុងឆ្នាំ ២០១២ គេបានបង្កើតការងារថ្មីចំនួន ១២,៦៦លានកន្លែង ២០១៣ មាន ១៣,១លានកន្លែង ២០១៤ មាន១៣,២២លានកន្លែង និង២០១៥ មាន ១៣,១២លានកន្លែង។

ពីឆ្នាំ ២០១២ ដល់ ២០១៥ រដ្ឋាភិបាលក៏បានចំណាយប្រាក់ ៥,២ពាន់លានដុល្លារ សម្រាប់កម្មករចំណាកស្រុកចូលទីក្រុងផងដែរ ដើម្បីទទួលបានសេវាផ្គត់ផ្គង់ពីរដ្ឋ៕

ចិន​ទាញ​​​ប្រជាជន​​​​​៦៦​លាន​​នាក់​​ ចេញ​ផុត​​​ពី​ភាព​ក្រីក្រក្នុង​​រយៈពេល​៣ឆ្នាំ

ប្រភព៖ sabay

  • ចិន​ទាញ​​​ប្រជាជន​​​​​៦៦​លាន​​នាក់​​ ចេញ​ផុត​​​ពី​ភាព​ក្រីក្រក្នុង​​រយៈពេល​៣ឆ្នាំ已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:ជីវិតនិងសង្គម
Tags: