ខាន់ ជែ​ម កំពុង​ទទួល​ការរិះគន់​យ៉ាង​ចាស់ដៃ​….(​មាន​វិ​ដេ​អូ​)

Videos


ស្របដែលទីផ្សារសិល្បៈក្នុងវិស័យចម្រៀងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងខ្លានូវបទចម្រៀងOriginal លោក ខាន់ ជែម តារាចម្រៀងល្បីនៅក្នុងផលិតកម្មសាន់ដេ ប្រែជានូវតែបន្ត លើកយកបទ copy ពីបរទេសមកច្រៀងទៅវិញ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រ មួយចំនួនមានការមិនពេញចិត្ត ។

លោក ខាន់ ជែម ត្រូវបានអ្នកលេងក្នុងបញ្តាញសង្គមហ្វេសប៊ុក រិះគន់យ៉ាងចំៗតែម្តងនៅ ពេលដែលលោក នៅតែបន្តច្រៀងបទចម្រៀងcopyពីបរទេស ។ ថ្មីៗនេះលោក ខាន់ ជែម នូវតែបន្តចេញបទចម្រៀងcopy តួយ៉ាងដូចជាបទ «ព្រោះបងមិនមែនជា Idolអូន» ដែលទទួល បានការរិះគន់យ៉ាងដំណំ ពីសំណាក់អ្នកលេងក្នុងបណ្តាញ ។ ក្នុងនោះផងដែរអ្នកលេងក្នុងបណ្តាញ សង្គមមួយចំនួនបានបង្ហោះcomment រិះគន់ខ្លាំងៗថា «ខ្មាស់គេខ្លាំងណាស់ពូ ខ្ញុំធ្វើការជាមួយថៃ គេបានសួរខ្ញុំថា នៅខ្មែរចេញនៅបទហ្នឹងគឺជាបទថ្មីរបស់គេមែន? ខ្ញុំថាអត់ទាន់មានទេតែឥឡូវ ចេញហើយ» ។ តែមានអ្នកគាំទ្រខ្លះ ក៏បង្ហាញជាសារក្រើនរំលឹកលោកថា « បងឈប់ច្រៀង បទក្រលៃពីគេទៅ ច្រៀងបទនិពន្ធខ្លួនឯង ទោះវាមិនពិរោះខ្លះ ពិរោះខ្លះក៏គេសរសើរដែរ» ទោះជា យ៉ាងណាក៏ដោយ យើងឃើញថាក្នុងនោះក៏មានអ្នកខ្លះ បានសរសេរសារលើក ទឹកចិត្តដល់ លោក ខាន់ ជែម ផងដែរ ។

ខាន់ ជែ​ម កំពុង​ទទួល​ការរិះគន់​យ៉ាង​ចាស់ដៃ​….(​មាន​វិ​ដេ​អូ​)

គួររំលឹកថា ចាប់តាំងពីលោកបានឈានជើងចូលក្នុងផលិតកម្មសាន់ដេ គេសង្កេតឃើញថា បទចម្រៀងរបស់លោក ភាគច្រើនគឺសុទ្ធតែបទ copy ផ្ទុយពីកាលដែលលោកឈរជើង នៅផលិតកម្ម Rock ដែលរូបលោកច្រៀងតែបទ Original សុទ្ធតែម្តង ៕ ជួន នូវ

ខាន់ ជែ​ម កំពុង​ទទួល​ការរិះគន់​យ៉ាង​ចាស់ដៃ​….(​មាន​វិ​ដេ​អូ​)
ខាន់ ជែ​ម កំពុង​ទទួល​ការរិះគន់​យ៉ាង​ចាស់ដៃ​….(​មាន​វិ​ដេ​អូ​)
ខាន់ ជែ​ម កំពុង​ទទួល​ការរិះគន់​យ៉ាង​ចាស់ដៃ​….(​មាន​វិ​ដេ​អូ​)

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត