លោក កឹម សុខា ​គ្រោង​មិនអើពើ​នឹង​ដីកាកោះរបស់​​​​តុលាការ​ជាថ្មី​ម្តងទៀត

លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមានគម្រោងមិនអើពើនឹងដីកាកោះរបស់តុលាការជាថ្មីម្ដងទៀតនៅថ្ងៃេនះ ដោយអ្នកនាំពាក្យក្រសួងមហាផ្ទៃមួយរូបនៅតែមិននិយាយកាលពីម្សិលមិញថា តើត្រូវចាប់ខ្លួនលោកឬយ៉ាងណា ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យាទប់ស្កាត់ការតវ៉ាណាមួយដែលធ្វើឡើងដោយគណបក្សសង្គ្រោះជាតិ។ នគរបាលបានព្យាយាមចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី២៦ ខែឧសភា ចំពោះការមិនបង្ហាញខ្លួនសម្រាប់ការសាកសួរជុំវិញរឿងអាស្រូវផ្លូវភេទ ដែលរដ្ឋាភិបាលចោទប្រកាន់មកលើរូបលោកតាំងពីខែមីនាមកហើយចាប់តាំងពីពេលនោះមកលោកបាននិងកំពុងសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ។ ថ្លែងនៅខាងក្រៅទីស្នាក់ការកណ្តាលគណបក្សកាលពីម្សិលមិញ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា អភ័យឯកសិទ្ធិរបស់លោក កឹម សុខា រួចផុតពីការផ្ដន្ទាទោសនៅតែមានដដែល ដូច្នេះតុលាការមិនអាចបង្គាប់ឲ្យរូបលោកបង្ហាញខ្លួនបានឡើយ។ លោក អេង ឆៃអា៊ង បានថ្លែងទៅកាន់ អ្នកគាំទ្រដែលបានចាប់ផ្ដើមសម្រុកមកពីតាមបណ្ដាខេត្តកាលពីម្សិលមិញ ដើម្បីការពារលោក កឹម សុខា ថា “ប្រសិនបើតុលាការចង់ឲ្យលោក កឹម សុខា បង្ហាញខ្លួនសម្រាប់ការសាកសួរ ចាំបាច់ត្រូវឱ្យរដ្ឋសភាដកអភ័យឯកសិទ្ធិរបស់លោកជាមុនសិន”។ លោក អេង ឆៃអ៊ាង បានថ្លែងថា “មេធាវីនឹងទៅតុលាការដើម្បីផ្ដល់ហេតុផលថា លោក កឹម សុខា មិនបានបង្ហាញខ្លួនទេ”។ ការព្យាយាមចាប់ខ្លួនលោក កឹម សុខា កាលពីថ្ងៃទី២៦ ខែឧសភា ត្រូវបានធ្វើឡើងដោយអាជ្ញាធរលើកឡើងថាការលើកលែងមួយចំពោះអភ័យឯកសិទ្ធិសម្រាប់តំណាងរាស្ត្រ គឺនៅពេលពួកគេត្រូវបានចាប់ខ្លួន ពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង។ ដោយខកខានមិនបានបង្ហាញខ្លួននៅតុលាការ ព្រះរាជអាជ្ញាលើកឡើងថា លោក គឹម […]

The post លោក កឹម សុខា ​គ្រោង​មិនអើពើ​នឹង​ដីកាកោះរបស់​​​​តុលាការ​ជាថ្មី​ម្តងទៀត appeared first on The Cambodia Daily.