លោក ម៉ៅ មុនី​វណ្ណ ស្នើ​ឲ្យ​សកម្មជន​និង​អ្នកគាំទ្រ CNRP បន្ត​តាមដាន​នយោបាយ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ​ទី​៩​នៃ​រដ្ឋសភា លោក ម៉ៅ មុនី​វណ្ណ បាន​មាន​ប្រសាសន៍​ថា ស្ថានការណ៍​នយោបាយ​ស្ថិត​នៅ​ទ្រឹង​នៅឡើយ និង​បាន​ស្នើ​ឲ្យ​សកម្មជន​និង​អ្នកគាំទ្រ CNRP តាមដាន​ស្ថានការណ៍​នយោបាយ​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា មក​ដល់​ម៉ោង​៤​និង​៣៨​នាទី​រសៀល​ថ្ងៃ​ទី​១៤ មិថុនា ២០១៦​នេះ សកម្មជន​និង​អ្នកគាំទ្រ CNRP មួយ​ចំនួន បាន​ចាកចេញ​ទៅ​លំនៅ​ដ្ឋា​ន​ខ្លះ​ៗ​វិញ​ហើយ ប៉ុន្តែ​ស្ថានភាព​នៅ​មុខ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មាន​សភាព​អ៊ូអរ​និង​កកស្ទះ​ដោយ​អន្លើ​ដដែល ៕