កងកម្លាំង​សមត្ថកិច្ច បាន​បំបែក​គ្នា​ហើយ​ និពន្ធដោយ : ថ្មីៗ       June-14-2016, 5:38 pm         17

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កងកម្លាំង​សមត្ថកិច្ច បាន​បំបែក​គ្នា​ហើយ​​មកដល់​ម៉ោង​៥​ល្ងាច​នេះ កងកម្លាំង​សមត្ថកិច្ច ដែល​បានដាក់​ពង្រាយ​នៅលើ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ បាន​បំបែក​គ្នា​ទៅកាន់​ទីស្នាក់ការ​រៀងៗ​ខ្លួន​វិញ​ហើយ​។​

​មន្ត្រី​ប៉ូលីស​ម្នាក់ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា មូលហេតុ​ដែល​ពួកគេ​ត្រឡប់​ទៅវិញ​នេះ ដោយសារ​ថ្នាក់លើ​ខ្លួន បាន​បោះដៃ​ឲ្យ​ត្រឡប់​ទៅ​ទីស្នាក់ការ​វិញ ។ បើតាម​អ្នកសារព័ត៌មាន​ថ្មីៗ កងកម្លាំង​ទាំងនោះ មកពី​ខណ្ឌ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ រួមមាន ខណ្ឌទួលគោក ខណ្ឌចំការមន ខណ្ឌមានជ័យ ជាដើម​។​

​គួរ​បញ្ជាក់ថា កងកម្លាំង​សមត្ថកិច្ច​ប្រមាណ​ជា​៣០០​នាក់ បានដាក់​ពង្រាយ នៅតាម​ផ្លូវ​៦០​ម៉ែត្រ​ខាងលើនេះ ស្រប​ពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​រង់ចាំ​ទទួល​ញត្តិ​ពី​អ្នកគាំទ្រ​របស់ខ្លួន​នៅ​ទីស្នាក់ការ​គណបក្ស និង​ចំ​ថ្ងៃ​ដែល​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស បដិសេធ​មិន​ចូលខ្លួន តាម​ការកោះហៅ​របស់​ចៅក្រម​ស៊ើបសួរ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​« ការបដិសេធ​ក្នុង​ការមិន​ចូលខ្លួន​»​នៅ​ថ្ងៃទី ១៤ ខែមិថុនា​នេះ ៕