ចេក + ទឹ​កក្តៅ ៖ លារហើយ​ជំងឺ​រលាក​ទងសួត​?

អា ការៈក្អករ៉ាំរ៉ៃ និងសូម្បីតែជំងឺរលាកទងសួត ក៏អាចធ្វើឲ្យមនុស្សជុំវិញខ្លួនអ្នក ធុញទ្រាន់ ហើយមានអារម្មណ៍ថារំខានណាស់។ បើអឺចឹងមែន បងប្អូនអាចសាកល្បងវិធីសាស្ត្រធម្មជាតិមួយនេះដើម្បីបំបាត់ការក្អកនិងជំងឺរលាកទងសួតបាន។ អ្វីដែលអ្នកត្រូវការ គឺចេក ទឹកក្តៅ និងទឹកឃ្មុំ (អាចបន្ថែមក្រូចឆ្មារមួយផ្លែ)។

ចូរយកសាច់ចេកទុំពីរបីផ្លែ ហើយកិនវាឲ្យម៉ត់ល្អ បន្ទាប់មកចាក់ទឹកក្តៅមួយកែវធំនិងទឹកឃ្មុំពីរស្លាបព្រាចូល។ ទុកភេសជ្ជៈមួយនេះ រយៈពេល៤៥ នាទី។ បងប្អូនអាចញ៉ាំវាពីរបីដង ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលពីរអាទិត្យ នោះបងប្អូននឹងឃើញនូវភាពខុសគ្នា។

យ៉ាងណាមិញ វាមិនមែនមានប្រសិទ្ធភាព ១០០ ភាគរយ ចំពោះមនុស្សគ្រប់គ្នានោះទេ ដូច្នេះ បើអ្នកញ៉ាំហើយ មិនទទួលលទ្ធផលសោះក្នុងរយៈពេលមួយអាទិត្យ សូមប្រឹក្សា និងទទួលការព្យាបាល ពីសំណាក់គ្រូពេទ្យជំនាញ៕

ប្រភព៖ iknow

  • ចេក + ទឹ​កក្តៅ ៖ លារហើយ​ជំងឺ​រលាក​ទងសួត​?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:សុខភាព
Tags: