រដ្ឋសភា​បើក​សិក្ខាសាលា​សភា ​ដើម្បី​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧

រដ្ឋសភា​បើក​សិក្ខាសាលា​សភា ​ដើម្បី​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧ភ្នំពេញ​ ៖​ សិក្ខាសាលា​សភា ​ដើម្បី​ស្វែងយល់​អំពី​”​ការ​កសាង​ក្រប​ខណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​ សម្រាប់​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់ ​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧”​ បាន​បើក​ធ្វើ​នា​ព្រឹក​ថ្ងៃទី ១៤ ខែមិថុនា​នេះ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​រដ្ឋសភា​។

សិក្ខាសាលា​នេះ​មាន​គោលបំណង​ដើម្បី​សិក្សា​ស្វែងយល់​អំពី​ក្រប​ខណ្ឌ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ការ​កសាង​សេចក្ដី​ព្រាងច្បាប់​ ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៧។

លោក​បណ្ឌិត អូន ព័ន្ធ​មុនី​រដ្ឋ ​ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មន្ត្រី​ក្រោម​ឱវាទ ​បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ជូន​អង្គ​សិក្ខាសាលា​នេះ៕
រដ្ឋសភា​បើក​សិក្ខាសាលា​សភា ​ដើម្បី​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧