អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៩​ ទិវា​អតីត​យុទ្ធ​កម្ពុជា​

អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៩​ ទិវា​អតីត​យុទ្ធ​កម្ពុជា​



កំពង់ធំ ​៖ ​លោក​សុខ លូ ​អភិបាលរង​ខេត្ត​កំពង់ធំ ​បាន​រំលឹក​ដឹងគុណ​ ដល់​បងប្អូន និង​ក្រុម​គ្រួសារ​របស់ អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ ដែល​បាន​លះបង់​កម្លាំងចិត្ត​កាយ ពុះពារ​គ្រប់​ឧបសគ្គ ដើម្បី​ការពារ​ជាតិ មាតុភូមិ និង​ដណ្ដើម​យក​ជ័យជម្នះ​ជូន​ដល់​ប្រជាជាតិ​ខ្មែរ​ បើសិនជា​គ្មាន​លោក​ពូ អ្នក​មីង និង​ក្រុម​គ្រួសារ អតីត​យុទ្ធជន​ទេ​ ក៏​ពុំ​មាន​ថ្ងៃ​នេះ​ដែរ ​ទើប​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​អគ្គមហាសេ​នាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​អតីត​យុទ្ធ ដែល​កន្លងមក ហ៊ាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ជាតិ។ ប្រសាសន៍​នេះ ត្រូវ​បាន​លើកឡើង​ក្នុង​ពិធី អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៩ ទិវា​អតីត​យុទ្ធជន​កម្ពុជា។

លោក​វរសេនីយ៍ឯក ឈុន ប៊ុនធឿន មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ បាន​បញ្ជាក់​ពី សារាចរ ណែនាំ​របស់​រាជរដ្ឋាភិបាល​ នូវ​គុណបំណាច់​របស់​អតីត​យុទ្ធជន​ដ៏​ធំធេង និង​បាន​កត់​ត្រាទុក​ក្នុង​ប្រវត្តិសាស្ត្រ ជាតិ ដើម្បី​រំលឹក​ពី​វីរភាព​ដ៏​អង់អាច​ក្លាហាន ស្នេហា​ជាតិ និង​បាន​ផ្តល់​កិត្តិយស ដល់​អតីត​យុទ្ធជន​ឲ្យ​ស័ក្ដិសម ដែល​មាន​គុណបំណាច់​លើ​ប្រទេសជាតិ និង​ប្រជាជន ហើយ​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តី​សម្រេច លេខ​៣១​សសរ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០០៧ ដោយ​បាន​កំណត់​ថ្ងៃ​ទី​២១ ខែមិថុនា ជា​រៀងរាល់​ឆ្នាំ​ជា​ថ្ងៃ ទិវា​អតីត​យុទ្ធជន​កម្ពុជា។

បន្ទាប់ពី​លោក​អ៊ា​ន ឈុន​ស្រ៊ាង ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ និង​ជា​អនុប្រធាន​អតីត​យុទ្ធជន​កម្ពុជា ខេត្ត​កំពង់ធំ បាន​ធ្វើ​សេចក្ដី​រាយ​ការណ៍​ ដែល​បាន​អនុវត្ត​ការងារ​អតីត​យុទ្ធជន​កម្ពុជា​កន្លង​មក, លោក សុខ លូ អភិបាលរង​ខេត្ត​កំពង់ធំ អាន​សារលិខិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​បញ្ជាក់​នូវ​អត្ថន័យ​ខ្លឹមសារ​សំខាន់​ ដោយ​លើក យក​ថ្ងៃ​ទី​២១​ ខែ​មិថុនា គឺជា​ទិវា​ប្រវត្តិសាស្ត្រ ប្រកបដោយ​មោទនភាព​បំផុត​ ដែល​បង​ប្អូន​អតីត​យុទ្ធជន និង​ប្រជាជន​ទូទាំង​ប្រទេស ប្រារព្ធ​ខួប​លើក​ទី​៩​ទិវា​អតីត​យុទ្ធជន​កម្ពុជា ដើម្បី​រំលឹក​គុណ​វីរភាព​ដ៏​មោះមុត និង​គុណបំណាច់​ដ៏​ធំធេង របស់​វីរ​យុទ្ធជន យុទ្ធ​នារី នៃ​កង​កម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ ដែល​បាន​ចូល ​រួម​ចំណែក​ការពារ​ជាតិ​មាតុភូមិ៕

អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៩​ ទិវា​អតីត​យុទ្ធ​កម្ពុជា​

អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៩​ ទិវា​អតីត​យុទ្ធ​កម្ពុជា​

អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៩​ ទិវា​អតីត​យុទ្ធ​កម្ពុជា​