លោក​ប៉ា សុជាតិ​វង្ស ព្រមាន​ចំពោះ​ការ​គាស់​ កាត់​ទ្រូងផ្លូវ​ និង​កន្លែង​សាធារណៈ​នានា ​ដោយ​មិន​សហការ​ជាមួយ​មន្ទីរ​សាធារណការ

លោក​ប៉ា សុជាតិ​វង្ស ព្រមាន​ចំពោះ​ការ​គាស់​ កាត់​ទ្រូងផ្លូវ​ និង​កន្លែង​សាធារណៈ​នានា ​ដោយ​មិន​សហការ​ជាមួយ​មន្ទីរ​សាធារណការ

ភ្នំពេញ ​៖ ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ប៉ា សុជាតិ​វង្ស​ បាន​ធ្វើការ​ព្រមាន​ចំពោះ​ក្រុមហ៊ុន​ឯកជន​មួយ​ណា​ ដែល​គាស់ កាត់​ទ្រូងផ្លូវ​ និង​កន្លែង​សាធារណៈ​នានា​រួម​នឹង​ការ​មិន​ដាក់​ស្លាក​សញ្ញា​ផ្សេងៗ ដោយ​មិន​សហការ​ជាមួយ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ​ស្មើនឹង​ការបំផ្លាញ ទ្រព្យសម្បត្តិ​របស់​រដ្ឋ។

លោក​បន្ត​ថា កន្លង​មកនេះ​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​អនុវត្ត​ការងារ​របស់​ខ្លួន​មិនបាន​ត្រឹមត្រូវ​នោះ​ទេ ដូចជា​មិន​ដាក់​ស្លាក​សញ្ញា​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង ការ​ឈូស​ឆាយ​ផ្លូវ​ហើយ​ទុក​ការដ្ឋាន​ចោល​យូរ​ថ្ងៃ​ជាដើម ដែល​ការ​ធ្វើ​បែប​​​នេះ វា​បាន​ធ្វើ​ប៉ះពាល់​ដល់​សតិអារម្មណ៍​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង។ ដូច្នេះ​ទេ​អាជ្ញាធរ ពិសេស មន្ទីរ​សាធារណការ ត្រូវ​តែ​មាន​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ មិន​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ជេរ​ទៀត​នោះ​ទេ។ ម្យ៉ាងវិញទៀត​ការស្ថាបនា​ផ្លូវ សួនច្បារ ដាច់ខាត​ត្រូវតែ​មានការ​បង្កប់​ទុយយោ​កាត់​ទទឹង​ផ្លូវ​ឲ្យ​ហើយ ជៀសវាង ការ​កាត់ ​គាស់កកាយ​ផ្លូវ បណ្ដាល​ឲ្យ​ខូចខាត​ផ្លូវ​ទៀត។

លោកប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​១៤ មិថុនា ខណៈ​អញ្ជើញ​ជា​អធិបតី ក្នុង​អង្គប្រជុំ​ស្តីពី​ការ​ឆ្លើយ​បំភ្លឺ ចំពោះ​សំណើ​និង​សំណូមពរ ដែល​បានលើកឡើង​ក្នុង​វេទិកា​​សាធារណៈ និង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​២ ដែល​បាន​ធ្វើ​រួច​មក​ហើយ​នៅ​តាម​ខណ្ឌ​ទាំង​១២ ក្នុង​ឆ្នាំ​២០១៥​កន្លងមក។

ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ខាង​លើ​នេះ​ធ្វើ​ឡើង ដើម្បី​ស្វែងរក​រាល់​ អ្វី​ដែល​ជា​សំណើ និង​សំណូមពរ របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី ​ទូទាំង​១២​ខណ្ឌ ដែល​នៅ​សេសសល់​មិន​ទាន់​ដោះស្រាយ និង​ដើម្បី​ត្រៀម​គោលនយោបាយ​ផ្សេងៗ​ក្នុង​វេទិកា​សាធារណៈ​សម្រាប់​ឆ្នាំ​២០១៦។

គួរ​បញ្ជាក់​ថា ​ក្នុង​វេទិកា​សាធារណៈ​លើក​ទី​៣​របស់​ក្រុមប្រឹក្សា​រាជធានី ​កាលពី​ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ទាំង​១២​ខណ្ឌ​បាន​លើក​បញ្ហា​ និង​សំណូមពរ​ចំនួន ១១២៣​ករណី​ក្នុង​នោះ​ការ​លើកឡើង​ផ្ទាល់​មាត់​មាន​ចំនួន​១៨២​បញ្ហា ហើយ​ត្រូវ​បាន​ដោះស្រាយ​ភ្លាមៗ និង​ជា​លាយលក្ខណ៍អក្សរ​ចំនួន​៩៤១ ដែល​ត្រូវ​លើក​យក​មក​ដោះស្រាយ​ក្នុង​ថ្ងៃនេះ៕