លោក សម រ​ង្ស៊ី សរសេរ​លិខិត​ផ្ញើ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​លោក សម រ​ង្ស៊ី បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ទ​ង្វើ​របស់​ជន​ទាំងឡាយ​ណា​ដែល​បាន​ប្រើប្រាស់​ពាក្យពេចន៍​មិន​សមរម្យ ប្រមាថ​មក​លើ​កូនប្រុស (​លោក ហ៊ុន ម៉ា​ណែ​ត​) សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹត្តិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ។

ជាមួយ​គ្នា​នេះ​ដែរ លោក សម រ​ង្ស៊ី ក៍បាន​ថ្កោលទោស​ចំពោះ​ទ​ង្វើ​អ​សីល​ធ៌​ម​ទាំងឡាយ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រុម​គ្រួសារ ។ នេះ​បើ​យោង​លិខិត​របស់​លោក សម រ​ង្ស៊ី ផ្ញើ​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី​១៤ មិថុនា ២០១៦ ហើយ​ដែល​ទើបត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។