ភ្លៀងនិងខ្យល់​បោកបក់ខ្លំាង​រយៈពេល៩ថ្ងៃ​នៅខេត្តព្រះសីហនុនិង​កោះកុង

រាជធានីភ្នំពេញ ៖ ​ខ្យល់មូសុងនិរតីបាន​និងកំពុងបន្តបង្កើនឥទ្ឋិពលមកលើកម្ពុជា​ បណ្តាលឲ្យតំបន់ឆ្នេរសមុទ្រ​និងនៅលើផ្ទៃសមុទ្រ​អាចនឹង​មានភ្លៀងធ្លាក់ ​និងខ្យល់បោកបក់ខ្លំាងនៅខេត្តព្រះសីហនុ ​និងកោះកុង​ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២២​ មិថុនា ២០១៦ ។

នេះបើយោង​តាមការព្យាករអាកាសធាតុប្រចំាសប្តាហ៍​របស់ក្រសួងធនធានទឹកនិង​ឧតុនិយមចុះថ្ងៃទី១៤ ​មិថុនានេះ ៕