សម្តេច ហ៊ុន សែន ប្រកាសជា​ថ្មីថា ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី​របស់CPP នៅអាណត្តិក្រោយ និពន្ធដោយ : ថ្មីៗ       June-14-2016, 5:57 pm         400

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្តេច ហ៊ុន សែន ប្រកាសជា​ថ្មីថា ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី​របស់CPP នៅអាណត្តិក្រោយជាថ្មី​ម្តង​ទៀត​ប្រធាន​គណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសថា ខ្លួន​នឹង​ឈរឈ្មោះ​ជាបេក្ខជននាយករដ្ឋមន្រ្តី​របស់​គណបក្សប្រជាជននៅ​អាណត្តិក្រោយ​ទៀត។ ការ​ប្រកាស​របស់សម្តេចនាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធីស្រាយ​បួស​ខែ​ រ៉ាម៉ាឌន នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​នៅល្ងាច​នេះ។

ជាមួយគ្នានេះ ​ នៅឆ្នាំ ២០២៣ ពោលគឺអាណត្តិទី ៧  នាយក​រដ្ឋមន្រ្តី​ចាស់​វស្សា​របស់​កម្ពុជា​ មិនបញ្ជាក់ឲ្យច្បាស់ថា ខ្លួននឹង​ឈរឈ្មោះ​ជា​បេក្ខ​ជន​នាយក​រដ្ឋមន្រ្តី​របស់​គណបក្ស​ប្រជាជនកម្ពុជា​នោះទេ ដោយប្រមុខ​បក្ស​កាន់​អំណាច​រូបនេះ គ្រាន់តែលើក​ឡើងថា​  ខ្លួន​មិនទាន់ចាស់ប៉ុន្មាននោះឡើយ។