មន្ត្រី​នគរបាល​ស្រុក​បរិបូណ៌​ម្នាក់ ​និង​ប្រពន្ធ​​​ ​រង​ការ​ចោទ​ប្រកាន់​ថា ​បាន​បោក​បំផ្លាញ​អាហារ​លក់ដូរ​របស់​ពលរដ្ឋ​ម្នាក់

មន្ត្រី​នគរបាល​ស្រុក​បរិបូណ៌​ម្នាក់ ​និង​ប្រពន្ធ​​​ ​រង​ការ​ចោទ​ប្រកាន់​ថា ​បាន​បោក​បំផ្លាញ​អាហារ​លក់ដូរ​របស់​ពលរដ្ឋ​ម្នាក់

កំពង់ឆ្នាំង ​៖ ម្ហូបអាហារ​លក់ដូរ​របស់​ប្រជាពលរដ្ឋ​ម្នាក់ ត្រូវ​មន្ត្រី​នគរបាល​ស្រុក​បរិបូណ៌​ម្នាក់ និង​ប្រពន្ធ​នាំគ្នា​ប្រមូល​បោក​ចោល​ខ្ទេចខ្ទី និង​ជេរប្រមាថ​យ៉ាង​ច្រើន​ទៅលើ​ស្ត្រី​ជា​អ្នក​លក់ដូរ​នោះ ព្រោះតែ​ជំពាក់​លុយ​សង​មិន​គ្រប់ ប៉ុន្តែ​មន្ត្រី​នគរបាល​ និង​ប្រពន្ធ​បាន​បដិសេធ​ថា អ្នក​ដែល​បោក​ម្ហូប​លក់ដូរ​នោះ​គឺ​គេ​បោក​ដោយ​ខ្លួនឯង​រូបលោក​មិន​ពាក់ព័ន្ធ​ទេ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ នៅមុខ​ផ្ទះ​របស់​ស្ត្រី​ខាងលើ ស្ថិត​ក្នុង​ភូមិ​កែវ​ឡា​ត ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។

ស្ត្រី​ឈ្មោះ ស៊ិន តុលា អាយុ​៣៤​ឆ្នាំ ​អះអាង​​ខ្លួន​ជា​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ រូប​គាត់ និង​ស្ត្រី​ជា​ប្រពន្ធ​មន្ត្រី​នគរបាល​រូប​នោះ ជា​ម៉ូយ​រកស៊ី​ជាមួយគ្នា ដោយ​គាត់​ជា​អ្នកទទួល​ទិញ​ចង្រិត​ពី​គេ​មក​លក់​បន្ត។ នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​ជា​ប្រពន្ធ​របស់ ​ឈ្មោះ ហែម សុផាត ជា​មន្ត្រី​នគរបាល​នោះ បាន​មក​ទារ​លុយ​ថ្លៃ​ចង្រិត​ ដែល​គាត់​ជំពាក់​ចំនួន​១០​ម៉ឺន​រៀល តែ​ដោយ​គាត់​បង្វិល​លុយ​មិនទាន់ គាត់​បាន​ប្រគល់​ឲ្យ​ចំនួន​២៥.០០០​រៀល​សិន នៅ​ជំពាក់​៧៥.០០០​រៀល​ទៀត។ ចំណែក​ស្ត្រី​រូប​នោះ​បាន​ទទួល​លុយ​២៥.០០០​រៀល ពី​គាត់​ទាំង​មួម៉ៅ។ មួយ​សន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​ស្ត្រី​នោះ​ត្រឡប់​មក​វិ​ញ ដោយមាន​ទាំង​ប្ដី​ ឈ្មោះ​ហែម សុផាត ជា​មន្ត្រី​នគរបាល​មក​ជាមួយ​ផង​ដែរ​។ មកដល់​ភ្លាម​មន្ត្រី​នគរបាល​រូប​នោះ និង​ប្រពន្ធ បាន​ស្រែក​ជេរ​រូប​គាត់​ខ្លាំងៗ នូវ​ពាក្យ​អសុរោះ​ជាច្រើន និង​បាន​យក​ពង​ទា​កូន ត្រី​អណ្ដែង​អាំង ត្រី​កាម៉ុង​ចៀន ពងមាន់​អាំង និង​ស្លាបមាន់​អាំង ដែល​គាត់​លក់ដូរ​មក​បោក​ចោល​ខូច​ខ្ទេចខ្ទី​អស់​គ្មាន​សល់​អ្វី​ឡើយ។ ក្រោយពេល​កើតហេតុ​មាន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចុះ​មក​សាកសួរ​នាង​ដែរ ប៉ុន្តែ​គាត់​ពុំ​ឃើញ​មាន​គេ​ចំណាត់ការ​ទៅលើ​នគរបាល​ម្នាក់​នោះ​ឡើយ​។

ករណីនេះ​ លោក ហែម សុផាត ដែល​បាន​ទទួល​ការចោទប្រកាន់​ក្នុង​រឿង​ខាង​លើ​នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា នេះ​ថា​ រឿង​នេះ​ជា​រឿង​ប្រពន្ធ​លោក ជាមួយ​អ្នក​ជំពាក់​លុយ​ឈ្មោះ ស៊ិន តុលា ប៉ុន្តែ​លោក​ និង​ប្រពន្ធ​មិនបាន​បោក​បំផ្លាញ​ម្ហូប​លក់ដូរ​ដូច​ការចោទប្រកាន់​នោះ​ទេ​ គឺ​យប់​នោះ​លោក​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទៅ​កន្លែង​លក់ដូរ​របស់ ​ឈ្មោះ ស៊ិន តុលា ពិតមែន តែ​គឺ​ទៅ​សុំ​យក​ម្ហូបអាហារ​ដែល​គេ​លក់​នោះ​មក​ហូប ដើម្បី​កាត់​លុយ​ដែល​គេ​ជំពាក់​នោះ​ខ្លះៗ។ ពេលនោះ​ម្តាយ​របស់​ ឈ្មោះ ស៊ិន តុលា បាន​យល់​ព្រម​ឲ្យ​ហើយ ដោយ​ពេលនោះ​ប្រពន្ធ​លោក បាន​យក​ពង​ទា​កូន​៦​គ្រាប់ ត្រី​អណ្ដែង​អាំង​៦​ក្បាល និង​ស្លាបមាន់​អាំង​៤​ចង្កាក់​ច្រក​ថង់ តែ​ ឈ្មោះ ស៊ិន តុលា មិន​ព្រម​ឲ្យ​បាន​មក​ដណ្ដើម​យក​វិញ យក​ទៅ​បោក​ចោល​នឹង​ដី​ដោយ​ខ្លួនឯង ហើយ​គំរាម​លើក​ទឹក​ក្តៅ​ស្ងោរ​ពង​ទា​កូន​ជះ​មក​លើ​ប្រពន្ធ​លោក​ទៀត ហើយ​ប្រពន្ធ​លោក​ក៏បាន​ទះ​ឆ្នាំង​ស្ងោរ​ពង​ទា​កូន​នោះ​ធ្លាក់​មក​ដី​ទៅ។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ដែរ លោក ជាង សុវណ្ណ​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​បរិបូណ៌​បាន​ឲ្យ​ដឹង​ថា រឿង​នេះ​នគរបាល​ប៉ុស្តិ៍​បាន​សម្របសម្រួល​គ្នា​ជាមួយ​ភាគី​ទាំង​២​រួច​ហើយ។ ចំណែក​លោក​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពន្លៃ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា​នេះ ទូរស័ព្ទ​លោក​អ្នក​យក​យក​ព័ត៌មាន​យើង​បាន​តេ​សុំ​ការ​បំភ្លឺ អំពី​ការ​សម្របសម្រួល​គ្នា​បញ្ចប់រឿង​យ៉ាងណា​នោះ​មិន​ចូល​ឡើយ​៕