ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក ទី​៩​ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា

ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក ទី​៩​ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា

ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៩​ទិវា​អតីតយុទ្ធជន​កម្ពុជា​ ក្រោម​អធិប​តីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ គឹម ប៊ុន​ថា​ន សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​និង​ជា​អគ្គលេខាធិការរង​. ស​.​អ​.​ក​.​។

សមាសភាព​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី រួមមានលោកយឹម ធិ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​លោកស៊ី ប្រា​សិទ្ធ​អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ស ថា​វី អភិបាលខេត្ត និង​ចូលរួម​ជា​ភ្ញៀវកិត្តិយស ដោយលោកតន់ ញាន អនុប្រធាន ស​.​អ​.​ក​.​ខេត្ត លោកពុទ្ធ សារ៉ាន អនុប្រធាន ស​.​អ​.​ក​.​ខេត្ត លោក សេង គឹម​សាន អនុប្រធាន​ប្រចាំការ ស​.​អ​.​ក​.​ខេត្ត​និង​គណៈប្រតិភូ​អម​ដំណើរ លោក​ប្រធាន អនុប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ សរុប​ចំនួន​៣៥​នាក់​។ សមាជិក សមាជិកា​.​ស​.​អ​.​ក​.​មកពី​ឃុំ​ទាំង​៤​ក្នុង​ស្រុក​បន្ទាយ​អំពិល​ចំនួន​២០០​នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​អំណោយ ក្រមា​១.​សារុង​១.​និង​ថវិកា​៥០.០០០៛៕