លោកអភិបាលខេត្ត​ឧត្តរមានជ័យ ចុះ​សួរសុខទុក្ខ​ និង​ពិនិត្យ​ផ្ទះ​អតីត​យុទ្ធជន​

លោកអភិបាលខេត្ត​ឧត្តរមានជ័យ ចុះ​សួរសុខទុក្ខ​ និង​ពិនិត្យ​ផ្ទះ​អតីត​យុទ្ធជន​

ឧត្តរមានជ័យ ៖ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ លោក ស ថា​វី អភិ​បាល​ខេត្ត​ឧត្តរមានជ័យ លោក​រិទ្ធី ប៉ាក់ អភិបាលស្រុក​ចុងកាល់ លោក​វរសេនីយ៍ទោ បឿ អឿ​ល អធិការ​នគរបាល​ស្រុក​ចុងកាល់ បាន​ចុះ​សួរ​សុខ​ទុក្ខ ​និង​ពិនិត្យ​ផ្ទះ​អតីត​យុទ្ធជន​ម្នាក់​ឈ្មោះ សៅម៉ិក ភេទ​ស្រី អាយុ​៧០​ឆ្នាំ​ នៅ​ភូមិ​(​ក​)​ឃុំ ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ក្នុង​នោះ​លោក ស ថា​វី អភិបាលខេត្ត​ឧត្តរមានជ័យ បាន​ឧបត្ថម្ភ​ថវិកា​ដល់​អតីត​យុទ្ធជនរូបនោះ១០០$ និង​បាន​ជួយ​ជួសជុល​ដំបូល​ផ្ទះ​ឲ្យ​គាត់​ផង​ដែរ​។

ក្នុង​ឱកាស​នោះ​ដែរ លោក ស ថា​វី អភិបាលខេត្ត ក៏បាន​អញ្ជើញ​សួរ​សុខ​ទុក្ខអតីត​យុទ្ធជន​ម្នាក់ទៀត​ឈ្មោះ ជៀប លី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ នៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ និងបាន​ឧបត្ថម្ភ​ជា​ថវិកា​៩០០០០​រៀល​ផង​ដែរ​៕