សា​សា សក​ឲ្យ ម៉ែង កែវពេជ្ជតា វិញ​យ៉ាង​ចាស់ដៃ​

សា​សា សក​ឲ្យ ម៉ែង កែវពេជ្ជតា វិញ​យ៉ាង​ចាស់ដៃ​



ភ្នំពេញ ៖ ក្រោយពី​ផ្ទុះ​មាន​រឿងរ៉ាវ​ផ្ញើសារ​ផ្លែផ្កា​ឌឺដងពីសំណាក់ពិធី​ការិនី​ស្រី​កញ្ញា សា​សា មក​លើ​តារា​ចម្រៀង​ស្រី​សំឡេង​រៃកណ្តឹង​ស្តាប់​មិន​ចេះ​ជិនណាយ​អ្នកនាង ម៉េង កែវពេជ្ជតា ភ្លាមៗ​នោះ​សាមីខ្លួន​អ្នកនាង​ម៉េង កែវពេជ្ជតា ក៏បាន​ចេញ​សារ​ឆ្លើយតប​បែប​ធម៌​ត្រជាក់​វិញ​ផង​ដែរ​ដោយ​បង្វែរ​ពី​ការ​ប្រើ​ពាក្យ​សម្តី​គ្រោតគ្រាត​ទៅ​ជា​សុភាសិត​ថា ធ្វើ​អំណោយ​ផ្ចាញ់​មនុស្ស​ចិត្ត​កំណាញ់ បង្កើត​ក្តី​ស្រលាញ់​ផ្ចាញ់​នឹង​មនុស្ស​ស្អប់ និយាយ​ត្រង់​ធ្វើ​ត្រង់​ផ្ចាញ់​មនុស្ស​កុហក ផ្ចាញ់​មនុស្ស​អាក្រក់​ដោយ​ទង្វើ​ល្អ។

សា​សា សក​ឲ្យ ម៉ែង កែវពេជ្ជតា វិញ​យ៉ាង​ចាស់ដៃ​

ជាមួយគ្នានេះ​កាលនោះ​អ្នកនាង ម៉េង កែវពេជ្ជតា ក៏បាន​បញ្ជាក់​បន្ថែម​លើ​នេះ​ថា​ការ​នៅ​ស្ងា​ម​មិន​តប​ខ្លះ​មិនមែន​បាន​ន័យថា ​យើង​ខ្លាច ឬ​ចុះចាញ់​នោះ​ទេ​ប៉ុន្តែ​ក៏​ព្រោះ​រឿង​ទាំងនោះ​វា​គ្មាន​តម្លៃ​ស្មើរ​នឹង​កិត្តិយស​របស់​យើង​។ ប៉ុន្តែ​ការ​តបត​ដោយ​ការ​ប្រើ​សុភាសិត​ពី​សំណាក់​អ្នកនាង ម៉េង កែវពេជ្ជតា កាលនោះ​គឺ​ពុំ​មាន​ប្រតិកម្ម​ឆ្លើយ​តប​វិញ​របស់​កញ្ញា សា​សា ឡើយ​។ ផ្ទុយទៅវិញ​ទើបតែ​ប៉ុន្មាន​ថ្ងៃមុន​នេះ​បែរជា​អតីត​តារា​ស្រី​កញ្ញា សា​សា បាន​បញ្ចេញ​សារ​ថ្មី​មួយទៀត​ដោយ​រិះគន់​សក​ឲ្យ​អ្នកនាង ម៉េង កែវពេជ្ជតា យ៉ាង​ចាស់ដៃ។

សា​សា សក​ឲ្យ ម៉ែង កែវពេជ្ជតា វិញ​យ៉ាង​ចាស់ដៃ​

កញ្ញា សា​សា បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា ទើបតែ​បាន​អាន​ព័ត៌មាន​ដែល​អ្នក ល្បី អ្នក​មានមុខ មាន​មាត់​ក្នុង​សង្គម​កំពុង​ភ័យ​រឿង​ដែល​គេ​គំរាម​ដោយ​Fake Account ចង់​ប្រាប់​ថា ចារិក​ញុំ​បើ​ជេរ គឺ​ញុំ​ជេរ​ចំ​មុខ​មិន​ចេះ​លប​ខាំ​ទេ មិនបាច់​ទាមទារ​ចំណាប់អារម្មណ៍​ទេ បើ​យើង​ល្អ​កុំ​ខ្លាច​ឮ​នៅ​អ្នក​ខ្ពង់ខ្ពស់ ?​។

សា​សា សក​ឲ្យ ម៉ែង កែវពេជ្ជតា វិញ​យ៉ាង​ចាស់ដៃ​

អតីត​ពិធី​ការិនី​កញ្ញា ឯក សុជាតា ហៅ សា​សា បាន​បន្ថែម​ថា ញ៉ុំ​រវល់​ការងារ​រកស៊ី របស់​ញ៉ុម ញ៉ុ​ម​មិន​យក​ពេលវេលា​មានតម្លៃ​របស់​ញ៉ុម ទៅ​ចាយ​ជាមួយ​អ្នក​ខ្ពង់ខ្ពស់​ទេ ​ខ្លាច​អ្នក​ខ្ពង់ខ្ពស់​ជេរ​ញ៉ុ​ម ដូច​ជេរ​ម្តាយ​ក្មេក​ដែល​គាត់​ចាស់ ហើយ​កាន់សីល​ប្រាំបី​ទៀត​នោះ​ណា​!!!! គិតៗ​ទៅ​អ្នកល្បី​ខ្ពង់ខ្ពស់ មិន​ត្រឹមតែ​ពូកែ​ច្រៀង​ទេ ពូកែ​សុភាសិត ហើយ​ថែម ទាំង​ពូកែ​ជេរ​ដែរ តាស ពូកែ​ជាង​ទិន​ហ្វី​ទៀត​៕

សា​សា សក​ឲ្យ ម៉ែង កែវពេជ្ជតា វិញ​យ៉ាង​ចាស់ដៃ​

សា​សា សក​ឲ្យ ម៉ែង កែវពេជ្ជតា វិញ​យ៉ាង​ចាស់ដៃ​