វិធី​ធ្វើ​ផ្អកកំពឹស

ផ្អកកំពឹសគឺជាអាហារមួយប្រភេទដែលបងប្អូនខ្មែរយើងចូលចិញញ៉ាំផ្ទាប់ ជាមួយនឹងបន្លែផ្សេងៗ ជាពិសេសយកទៅ
លាយជាមួយល្ហុងគឺកាន់តែមានរស់ជាតិឆ្ងាញ់។ ដូច្នេះចង់ពីវិធីម្ហូបមួយមុខនេះសូមអនុវត្តជាមួយនឹង មង្គលការ ទាំង
អស់គ្នា។

+ គ្រឿងផ្សំ

– កំពឹស ១គីឡូ (កំពឹសអង្កាម)
– អំបិល ១ខាំ
– រំដេង ១ខាំ បុកឲ្យល្អិត
– អង្ករលីង ១/២ កំប៉ុងបុកឲ្យម៉ត់

+ វិធីធ្វើ
យកកំពឹសលាងទឹកឲ្យស្អាត រួចទុកឲ្យស្រស់ទឹក សឹមយកមកប្រលាក់អំបិលឲ្យសព្វល្អហើយដាក់ក្នុងក្រឡគ្របឲ្យជិត
ទុកហាលថ្ងៃរយ:ពេល៥-៧ ថ្ងៃទើបយកមកប្រលាក់ជាមួយអង្ករលីង រំដេងផ្អាប់ទុក ២ ទៅ ៣ថ្ងៃទៀត ឲ្យរាងជូរល្មមជា
ការស្រេច។

បើចង់លាយល្ហុងគ្រាន់តែយកល្ហុងសាច់ស្រកៀលមកឈូសជាសសៃ រួចយកផ្អកមកដាក់ ខ្ញី, ស្ករស, ប៊ីចេង និងម្ទេស
ប្រហែល៥នាទីអាចញ៉ាំបានហើយ៕

ប្រភព៖ iknow