ចូ​វ សុធា​រ៉ា នឹង​បញ្ចប់​អាជីព​ជា​កីឡាករ​ក្រោយ​ត្រឡប់​ពី​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រេ​ស៊ី​ល​ និពន្ធដោយ : សឿន វណ្ណឌេត       June-14-2016, 7:39 pm         17

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចូ​វ សុធា​រ៉ា នឹង​បញ្ចប់​អាជីព​ជា​កីឡាករ​ក្រោយ​ត្រឡប់​ពី​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រេ​ស៊ី​ល​​ប្រភព​រូបថត​៖ ហ្វេ​ស​ប៊ុ​ក សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ​កីឡាការិនី​ជម្រើសជាតិ​ចំបាប់​ជើងចាស់ ចូ​វ សុធា​រ៉ា គឹ​បេក្ខភាព​មួយរូប​ក្នុងចំណោម​បេក្ខភាព​ចំនួន​៦​រូប ដែល​ទទួលបាន​សិទ្ធ​ក្នុងការ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល នា​ខែសីហា​ខាងមុខនេះ​។ កីឡា​អូឡាំពិក​ជា​ព្រឹ​តិ្ត​ការណ៍​មួយ​ដ៏​ធំ​លំដាប់​កំពូល ដែល​កម្រ​មាន​កីឡាករ​កីឡាការិនី​ណា​បាន​ចូលរួម​នោះឡើយ ជាហេតុ​ធ្វើ​ឲ្យ​កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា បានប្រកាសថា ខ្លួន​នឹង​បញ្ចប់​អាជីព​ជា​កីឡាករ​បន្ទាប់ពី​ត្រឡប់​មកពី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នេះ​។​

​កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា ជា​កីឡាការិនី​ចំបាប់​តែ​ម្នាក់​គត់​ដែល​តំណាង​ឲ្យ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ក្នុងការ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ដែលជា​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​ដ៏​ធំ​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល នា​ខែសីហា ខាងមុខនេះ​។ កីឡាការិនី​ចំបាប់​ជម្រើសជាតិ​រូបនេះ​បានប្រកាសថា ខ្លួន​នឹង​បញ្ចប់​អាជីព​ជា​កីឡាករ ក្រោយ​ត្រឡប់​មកពី​ចូលរួម​ព្រឹត្តិការណ៍​នេះ ទោះបី​ទទួលបាន​លទ្ធផល​យ៉ាងណាក៏ដោយ​។

ចូ​វ សុធា​រ៉ា នឹង​បញ្ចប់​អាជីព​ជា​កីឡាករ​ក្រោយ​ត្រឡប់​ពី​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រេ​ស៊ី​ល​ និពន្ធដោយ : សឿន វណ្ណឌេត       June-14-2016,  7:39 pm         17

​ទោះបីជា​ប្រកាស​បែបនេះ​ក៏ដោយ ប៉ុន្តែ​កីឡាការិនី​ចំបាប់​រូបនេះ ទៅ​មិន​ឆ្ងាយ​ពី​វិស័យ​កីឡា​ចំបាប់​នោះទេ ពោលគឺ​កីឡាការិនី​ម្នាក់នេះ នឹង​ធ្វើជា​គ្រូបង្វឹក​ចំបាប់​វិញ​ម្តង ក្រោយពី​បញ្ចប់​អាជីប​ជា​កីឡាករ​។ កីឡាការិនី​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា Olympic Games វា​ជា​កម្រិត​កីឡា​មួយ​ខ្ពស់​អស់ហើយ អញ្ចឹង​អ្នក​ដែល​បាន​ចូលរួម គឺជា​អ្នក​ដែលមាន​សមត្ថភាព​ខ្ពស់ និង​អស្ចារ្យ​ជាងគេ​។ ដូច្នេះ​ខ្ញុំ​បានកំណត់​លើ​ខ្លួនឯង​ច្បាស់​ហើយ ប្រសិនបើ​ខ្ញុំ​បាន​ចូល​លេង​ក្នុង Olympic Games លើក​ទី​១ ខ្ញុំ​នឹង​បញ្ចប់​អាជីព​ជា​កីឡាការិនី ទៅកាន់​គ្រូបង្វឹក​វិញ​តែម្តង​»​។​

​ការប្រកាស​បញ្ចប់​អាជីព​ជា​កីឡាការិនី​នេះ ដោយសារ​កីឡាការិនី​ចំបាប់​ជើងចាស់​រូបនេះ​យល់ថា Olympic Games ជា​ព្រឹត្តិការណ៍​ដែលមាន​កម្រិត​ខ្ពស់​ជាងគេ ដែល​មិនមាន​ព្រឹត្តិការណ៍​ណាមួយ​ធំ​ជាង​នេះ​នោះទេ ម្យ៉ាងទៀត​ដោយសារ​រូបគេ​បាន​ប្រឡូក​ក្នុង​វិស័យ​កីឡា​ចំបាប់​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ពោលគឺ​កីឡាការិនី​រូបនេះ​ចូល​ហ្វឹកហាត់​តាំងពី​ឆ្នាំ​២០០០​មកម្ល៉េះ​។

ចូ​វ សុធា​រ៉ា នឹង​បញ្ចប់​អាជីព​ជា​កីឡាករ​ក្រោយ​ត្រឡប់​ពី​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រេ​ស៊ី​ល​ និពន្ធដោយ : សឿន វណ្ណឌេត       June-14-2016,  7:39 pm         17

​កីឡាការិនី​ចំបាប់​ជើងចាស់​រូបនេះ​បាន​ប្តេជ្ញា​ថា ក្នុងដំណាក់កាល​ដែល​ខ្លួន​ធ្វើជា​គ្រូបង្វឹក​នឹង​ពាំ​នាំយក​នូវ​បទពិសោធន៍ បច្ចេកទេស និង​តិច​និក​ប្រកួត​មក​ចែករំលែក និង​បង្ហាត់បង្រៀន​ដល់​កូនសិស្ស​ជំនាន់​ក្រោយ តាមរយៈ​ការអនុវត្ត​ផ្ទាល់​ដូចជា​ប្រកួត​ប្រលែង​ជាមួយ​កូនសិស្ស និង​តាមរយៈ​ការបង្ហាញ​សមត្ថភាព​ផ្ទាល់​។

​ក្នុងនាម​ជា​កីឡាការិនី​ម្ចាស់​ជើងឯក​ទ្វីបអាស៊ី ចូ​វ សុធា​រ៉ា ចង់ឃើញ​កីឡាករ​កីឡាការិនី​ជំនាន់​ក្រោយ​មាន​សមត្ថភាព​ខ្ពស់ និង​សាង​ស្នាដៃ​ល្អៗ ដើម្បី​ជួយ​លើក​វិស័យ​កីឡា​ចំបាប់​ឲ្យ​មានការ​រីកចម្រើន ជាពិសេស​កីឡាការិនី​។ ហើយ​នាង​គិតថា សម្រាប់​វិញ្ញាសា​ចំបាប់ ស្ត្រី​មានលទ្ធភាព​ច្រើនជាង​បុរស​ក្នុងការ​ដណ្តើមយក​មេ​ដាយ ព្រោះ​សមត្ថភាព បច្ចេកទេស និង​កម្លាំង​របស់​កីឡាការិនី​កម្ពុជា​បើ​ប្រៀបធៀប​ទៅនឹង​ស្ត្រី​បរទេស​មិន​ចាញ់​គ្នា​នោះទេ ប៉ុន្តែ​បុរស​មានការ​ខុសគ្នា​បន្តិច​។​

​ជាមួយគ្នានេះ​កីឡាការិនី​ចំបាប់​ដែល​ទទួលបាន​សិទ្ធ​អនុគ្រោះ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​រូបនេះ​បាន​ចាត់ទុកថា កីឡា​ចំបាប់​ជា​កីឡា​មួយ​ប្រភេទ​ដែល​ខ្សត់​កីឡាការិនី និង​ជា​កីឡា​ដែល​ពិបាក​ក្នុងការ​ហ្វឹកហាត់ ពោលគឺ​អ្នក​ហាត់​ត្រូវមាន​ការតស៊ូ ព្យាយាម និង​ត្រូវមាន​ឆន្ទៈ​ខ្ពស់​៕
ចូ​វ សុធា​រ៉ា នឹង​បញ្ចប់​អាជីព​ជា​កីឡាករ​ក្រោយ​ត្រឡប់​ពី​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រេ​ស៊ី​ល​ និពន្ធដោយ : សឿន វណ្ណឌេត       June-14-2016,  7:39 pm         17