UEFA ពិន័យរុស្ស៊ី១៥ម៉ឺនអឺរ៉ូ និង​ព្រមាន​ដក​ពី Euro 2016 បើអ្នក​គាំទ្រនៅ​បង្ក​របញ្ហា និពន្ធដោយ : ថ្មីៗ       June-14-2016, 6:19 pm         365

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132UEFA ពិន័យរុស្ស៊ី១៥ម៉ឺនអឺរ៉ូ និង​ព្រមាន​ដក​ពី Euro 2016 បើអ្នក​គាំទ្រនៅ​បង្ក​របញ្ហាសហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បាន​ចេញ​សេចក្តី​ប្រកាសថា រុស្ស៊ីអាច​បាត់ឈ្មោះ​ពី​ព្រឹត្តិការណ៍ Euro 2016 ប្រសិន​បើក្រុមអ្នក​គាំទ្រ​របស់ពួក​គេ​នៅ​តែ​បង្ក​បញ្ហានៅ​កីឡដ្ឋាន​ ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​មួយនេះ​ប្រកួត។ នេះ​បើតាម​ការផ្សាយ​របស់កាសែតបារាំង L Equipe។

បន្ទាប់​ពី​ករណីអំពើ​ហិង្សា បាន​កើតឡើង​នៅ​កីឡដ្ឋាន Velodrome ក្រោយ​ជំនួប​ក្នុងលទ្ធផល​ស្មើ ១-១ រវាងរុស្ស៊ី និងអង់គ្លេស UEFA បាន​សម្រេចពិន័យ​រុស្ស៊ី ចំនួន​១៥ម៉ឺន​អឺរ៉ូ ហើយ​ព្រមាន​លុបឈ្មោះ​ចេញ ប្រសិនបើ​ក្រុម​អ្នកគាំទ្រនៅ​តែបន្ត​សកម្មភាពហិង្សា។

UEFA មិនទាន់រក​ឃើញ​កំហុស​ណាមួយ​ឡើយ​របស់​ក្រុមអ្នក​គាំទ្រអង់គ្លេស ខណៈបច្ចុប្បន្ន ក្រុមអ្នក​គាំទ្រ​រុស្ស៊ី ត្រូវ​បាន​បញ្ជូន​ចេញជាបន្តបន្ទាប់ពី​ប្រទេសបារាំង៕