ស្ពៃក្តោប​អាច​ការពារ​ទប់ទល់​នឹង​ផល​ប៉ះ​ផល​បង្កដោយ​វិទ្យុសកម្ម​?

យោងតាម ម៉េល អនឡាញ ចុះ ផ្សាយកាលពីថ្ងៃ១៤ខែតុលាឆ្នាំ២០១៣ បានឱ្យដឹងថា ស្ពៃក្តោបអាចជាអាហារដ៏សំខាន់សម្រាប់ការពារមនុស្សពីជាតិ វិទ្យុសកម្មអំឡុងពេលព្យាបាលជំងឺមហារីក ។

ក្រុមអ្នកសិក្សាស្រាវជ្រាវបាន អះអាងថា សារធាតុម្យ៉ាងចេញពីបន្លែ ដូចជាស្ពៃក្តោបផ្កាខាត់ណាស និងផ្កាខាត់ណា ខៀវ បានការពារកណ្តុរ ពីកម្រិតវិទ្យុសកម្មដ៏គ្រោះថ្នាក់ ។

ការសិក្សាស្រាវជ្រាវរបស់ពួក គេបានរកឃើញថា សារធាតុនេះ ដែលបានបង្ហាញរួចមកហើយថា មានសុវត្ថិភាពចំពោះសុខភាពមនុស្សប្រហែលជា អាចការពារកោសិកាធម្មតាបានអំឡុងពេលព្យាបាលជំងឺមហារីក ដោយប្រើវិទ្យុសកម្ម និងមានសមត្ថភាពអាចទប់ ស្កាត់ឬកាត់បន្ថយជំងឺបង្កឡើងដោយ ការភាយ ចេញនូវជាតិវិទ្យុសកម្ម ។ សារធាតុដែលគេស្គាល់ថា DIM ឬ3-diindolylmethane នេះដំបូងឡើយត្រូវបានរកឃើញថា មានសមត្ថភាព អាចទប់ស្កាត់ជំងឺមហារីកបាន ។

វេជ្ជបណ្ឌិត អេលីយ៉ូត រ៉ូសេន អ្នកនិពន្ធរបាយការណ៍សិក្សាស្រាវជ្រាវនេះ ដែលមកពីមជ្ឈមណ្ឌលសិក្សាពី ជំងឺមហារីក Georgetown Lombardi Comprehensive Cancer Centre សហរដ្ឋអាមេរិក បាននិយាយថា “DIM ត្រូវបាន សិក្សាស្រាវជ្រាវឃើញថា ជាភ្នាក់ងារ បង្ការជំងឺមហារីករាប់ឆ្នាំមកហើយ ប៉ុន្តែនេះ ជាលើកទី១ហើយ ដែលបង្ហាញថាDIMក៏អាចជាភ្នាក់ងារការពារទប់ទល់ នឹងជាតិវិទ្យុសកម្មដែរនោះ” ៕

ប្រភព៖ iknow

  • ស្ពៃក្តោប​អាច​ការពារ​ទប់ទល់​នឹង​ផល​ប៉ះ​ផល​បង្កដោយ​វិទ្យុសកម្ម​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/14  Category:សុខភាព
Tags: