​មន្ត្រី​ជំនាញ​មិន​ហ៊ាន​បង្ក្រាបហាង​លក់​សាច់​សត្វព្រៃនៅ​ប៉ោយប៉ែត​

Videos


ហាងលក់សាច់សត្វព្រៃមួយកន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យសង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរបស់ថៅកែក្រុមហ៊ុនកាស៉ីណូមួយនៅក្រុងប៉ោយប៉ែត បានបើកធ្វើព្រងើយគ្មានសមត្ថកិច្ចណាហ៊ានបើកភ្នែកមើលឡើយ ។

ហាងលក់សាច់សត្វព្រៃខាងលើនេះត្រូវបានអ្នកភូមិនៅក្បែរខាងប្រាប់ថា មានលក់សាច់សត្វព្រៃយ៉ាងអាណាធិបតេយ្យ ដោយគ្មានសមត្ថកិច្ចនិងមន្ត្រីជំនាញណាចេញមុខធើ្វការបង្ក្រាបលើហាងនោះឡើយ ព្រោះសមត្ថកិច្ច និង មន្ត្រីនៅក្រុងប៉ោយប៉ែតនោះបានទទួលផលប្រយោជន៏ពីម្ចាស់ហាងនោះដែរ ។ ហាងលក់សាច់សត្វព្រៃរបស់ថៅកែកាស៊ីណូនោះ គឺមានលក់សាច់សត្វត្រគួត ឈ្លូស ប្រើស និង សត្វអណ្តើកជាដើម ។ល។ ហើយមុខម្ហូបសាច់សត្វព្រៃទាំងនោះគឺគេសង្កេតឃើញច្រើនតែពួកមន្ត្រីធំៗតែងចូលចិត្តកុម្មង់ទទួលទានខ្លាំងណាស់ ចំណែកតម្លៃវិញក៏ថ្លៃគ្រាន់បើដែរ ។

​មន្ត្រី​ជំនាញ​មិន​ហ៊ាន​បង្ក្រាបហាង​លក់​សាច់​សត្វព្រៃនៅ​ប៉ោយប៉ែត​

ពាក់ព័ន្ធនឹងហាងលក់សាច់សត្វព្រៃខាងលើ លោក នូវ និល ប្រធានការិល័យសង្កាត់រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ប្រចាំស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នេះ មិនអាចទាក់ទងសុំការបំភ្លឺបានឡើយជុំវិញករណីមិនបង្ក្រាបហាងលក់សាច់សត្វខាងលើនេះ ។ មិនក្រឹមតែប៉ុណ្ណោះ នាយសង្កាត់ជលផលប្រចាំក្រុងប៉ោយប៉ែត គឺលោក សុខ ឡាង នៅថ្ងៃដដែលនោះក៏មិនអាចទាក់ទងបានទៀត ព្រោះទូរសព្ទ័របស់លោកត្រូវបានបិទ ៕

                                                                                                                 សុថាត់