ពាក់​មី បង្ហោះ​រូបភាព​ផ្ទះ​សង់​ជូន​ឱ​ពុក​ម្តាយ​ពីលើ​អាកាស​ស្អាត​មិនគួរ​ឱ្យ​ជឿ​

Videos


នៅប៉ុន្មានម៉ោងមុននេះ តារាកំប្លែងមានឈ្មោះល្បី ពាក់មី បានបង្ហោះរូបភាពមួយចំនួនគួរឱ្យចាប់អារម្មណ៍ ដោយរូបភាពទាំងនោះគឺជារូបភាពផ្ទះរបស់នាយសង់ជូនឱពុកម្តាយនៅឯស្រុកកំណើតថតពីលើអាកាស មើលទៅពិតជាមិនធម្មតាឡើយ គឺដូចផ្ទះសេដ្ឋីពីបុរាណដែលគួរឱ្យចង់រស់អ៊ីចឹងដែរ ។

ពាក់​មី បង្ហោះ​រូបភាព​ផ្ទះ​សង់​ជូន​ឱ​ពុក​ម្តាយ​ពីលើ​អាកាស​ស្អាត​មិនគួរ​ឱ្យ​ជឿ​

ជាមួយនឹងទិដ្ឋភាពនៃរូបភាពថតពីលើអាកាសដ៏គួរឱ្យចាប់អារម្មណ៍នេះដែរ នាយ ពាក់មី ក៏ឆ្លៀតបង្ហើរនូវពាក្យពេចន៍មានន័យសេចក្តីថា «ផ្ទះធ្វើជូនឪពុកម្តាយជិតរួចរាល់ហើយ តែនៅដីវាលទទេ ត្រូវដាំស្មៅធ្វើសួន និង ធ្វើរបងទៀត មិនដឹងថ្ងៃណាបានគាត់នៅទេ នៅផ្ទះចាស់នឹងសិនទៅ ខិខិ…» ។

ពាក់​មី បង្ហោះ​រូបភាព​ផ្ទះ​សង់​ជូន​ឱ​ពុក​ម្តាយ​ពីលើ​អាកាស​ស្អាត​មិនគួរ​ឱ្យ​ជឿ​

ទាក់ទងនឹងទឹកប្រាក់ក្នុងការសាងសង់ផ្ទះជូនអ្នកមានគុណនេះដែរ បើតាមព័ត៌មានទទួលបាន បានឱ្យដឹងថា នាយបានចំណាយអស់ប្រាក់ជាច្រើនសន្ធឹកសន្ធាប់ ពោលគឺខ្ទង់ជិត ១០ ម៉ឺនដុល្លារឯណោះ ព្រោះផ្ទះដែលនាយសង់នោះគឺជាផ្ទះបែបបុរាណដ៏ប្រណីតមួយ ហើយនាយក៏បានបញ្ជាក់ប្រាប់ដែរថា ផ្ទះនោះជិតសាងសង់រួចហើយ ។

ពាក់​មី បង្ហោះ​រូបភាព​ផ្ទះ​សង់​ជូន​ឱ​ពុក​ម្តាយ​ពីលើ​អាកាស​ស្អាត​មិនគួរ​ឱ្យ​ជឿ​

ចង់ដឹងថាផ្ទះដែលនាយ ពាក់មី សាងសង់ជូនឪពុកម្តាយ មានលក្ខណៈទាក់ទាញ និង ស្រស់ស្អាតយ៉ាងណាពេលផ្តិតរូបភាពពីលើអាកាសនោះ សូមទស្សនារូបភាពទាំងអស់នេះ ៕ សាកល

ពាក់​មី បង្ហោះ​រូបភាព​ផ្ទះ​សង់​ជូន​ឱ​ពុក​ម្តាយ​ពីលើ​អាកាស​ស្អាត​មិនគួរ​ឱ្យ​ជឿ​
ពាក់​មី បង្ហោះ​រូបភាព​ផ្ទះ​សង់​ជូន​ឱ​ពុក​ម្តាយ​ពីលើ​អាកាស​ស្អាត​មិនគួរ​ឱ្យ​ជឿ​
ពាក់​មី បង្ហោះ​រូបភាព​ផ្ទះ​សង់​ជូន​ឱ​ពុក​ម្តាយ​ពីលើ​អាកាស​ស្អាត​មិនគួរ​ឱ្យ​ជឿ​
ពាក់​មី បង្ហោះ​រូបភាព​ផ្ទះ​សង់​ជូន​ឱ​ពុក​ម្តាយ​ពីលើ​អាកាស​ស្អាត​មិនគួរ​ឱ្យ​ជឿ​
ពាក់​មី បង្ហោះ​រូបភាព​ផ្ទះ​សង់​ជូន​ឱ​ពុក​ម្តាយ​ពីលើ​អាកាស​ស្អាត​មិនគួរ​ឱ្យ​ជឿ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត