ភុ​ត សន្យា​ជាមួយ​មិត្ត​អ្នកគាំទ្រ​ចំពោះ​រឿង ជុ​យ វ៉ា​រ៉ា​តា​យ៉ា​

Videos


ទើបតែបញ្ចប់ពិធីបុណ្យខួបកំណើតដែលពោរពេញដោយភាពផ្អែមល្ហែមសម្រាប់គូស្នេហ៍របស់លោក ភុត ភុតធីឆាយ (Put Puttichai) និង អ្នកនាង ជុយ វ៉ារ៉ាតាយ៉ា (Jui Warattaya) ដែលឆ្នាំនេះហាក់មានលក្ខណៈពិសេស ពីព្រោះមានមនុស្សយល់ចិត្តដូចជា លោក ភុត បានឆ្លៀតមកធ្វើជាពិធីករ ថែមទាំងត្រៀមទាំងបាច់ផ្កាដ៏ស្រស់ស្អាតដែលជាសំណព្វចិត្តរបស់អ្នកនាង ជុយ។

ភុ​ត សន្យា​ជាមួយ​មិត្ត​អ្នកគាំទ្រ​ចំពោះ​រឿង ជុ​យ វ៉ា​រ៉ា​តា​យ៉ា​

លោក ភុត មិនត្រឹមតែបង្ហាញសកម្មភាពធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ច្រណែនប៉ុណ្ណោះទេ ថែមទាំងមានសម្តីដ៏ផ្អែមល្ហែមដែលប្រកាសចំពោះមហាជនថា លោកនឹងមើលថែរក្សាអ្នកនាង ជុយ ដោយរូបលោកផ្ទាល់ ធ្វើឱ្យស្តាប់ឮសម្តីនេះហើយ អ្នកនាង ជុយ រំភើបចិត្តព្រមជាមួយតំណក់ទឹកភ្នែករលីងរលោង។

ភុ​ត សន្យា​ជាមួយ​មិត្ត​អ្នកគាំទ្រ​ចំពោះ​រឿង ជុ​យ វ៉ា​រ៉ា​តា​យ៉ា​

ទិដ្ឋភាពពិធីដែលរៀបចំដោយឈុតពណ៌សក៏ប្រែទៅជាពណ៌ស៊ីជម្ពូ ហើយថែមទាំងមួយគូនេះតុបតែងខ្លួនប្រៀបដូចជាកំពុងថត Pre-wedding បេះបិទ។ ស្របពេលនេះ អ្នកនាង ជុយ បង្ហើបពីអារម្មណ៍ថា ជាធម្មតាគឺថ្ងៃខួបកំណើតគឺជាប់រវល់ការងារ ប៉ុន្តែឆ្នាំនេះ ចំប៉ះថ្ងៃអាទិត្យល្មម មិនចាំបាច់រវល់ទៅថត ក៏រៀបចំពិធីខួបកំណើតបានយ៉ាងស្រួល ហើយម្យ៉ាងក៏ខានរៀបចំជាយូរណាស់មកហើយ។

ភុ​ត សន្យា​ជាមួយ​មិត្ត​អ្នកគាំទ្រ​ចំពោះ​រឿង ជុ​យ វ៉ា​រ៉ា​តា​យ៉ា​

បើគិតមកទល់ពេលនេះ គឺ ១២ ឆ្នាំមកហើយដែលអ្នកនាង ជុយ បានប្រឡូកក្នុងវិស័យសិល្បៈ ដូចនេះក៏ឆ្លៀតពេលរៀបចំពិធីខួបកំណើតរួមភាពរីករាយជាមួយមិត្តអ្នកគាំទ្រ។ ប៉ុន្មានឆ្នាំមុន ក៏រៀបចំប៉ុន្តែឆ្នាំនេះ គឺសារភាពថា ពិតជាមានលក្ខណៈពិសេស ព្រោះមានលោក ភុត មកបំពេញទាំងតួនាទីជាពិធីករ ហើយក៏ជាម្ចាស់បេះដូងសុំមើលរក្សាអស់មួយជីវិត។ សម្រាប់គូនេះ គឺសូមទទួលស្គាល់ថា ពិតជាមានផ្អែមល្ហែមមិនចាស់គូស្នេហ៍តារាឯទៀតឡើយ៕ ខេរី
(ប្រភព៖ អឹមថៃ)