ខ្សែជីវិត​ដ៏​កម្សត់​របស់ ង៉ែត សូរ​ង្សី ដែល​អ្នក​មិន​ធ្លាប់​បានដឹង​

ក្រោយពីបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់របស់បេក្ខនារី ង៉ែត សូរង្សី នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ២ នេះ គេសង្កេតឃើញថា បេក្ខនារីម្នាក់នេះ បានធ្វើឱ្យមានភាពរំជើបរំជួលអួលដើមកមិនធម្មតានោះឡើយ ដល់អ្នកទៅទស្សនាផ្ទាល់ និងអ្នកទស្សនា នៅតាមគេហដ្ឋាន ។ មិនតែប៉ុណ្ណោះ ង៉ែត សូរង្សី ក៏បានធ្វើឱ្យមហាជនកាន់តែមានការរញ្ជួលចិត្តទ្វេឡើង ព្រោះក្រោយពេលដែលប្រកាសលទ្ធផលដ៏គួរឱ្យរន្ធត់នេះរួច នាងក៏ងងឹតមុខដួលសន្លប់ឈឹងនៅពីក្រោយឆាកតែម្ដង ។ តើកត្តាអ្វីខ្លះទៅដែលធ្វើឱ្យ រង្សីរន្ធត់ចិត្តដល់ថ្នាក់នេះ ?។

បើតាមសាច់ញាតិរបស់ បេក្ខនារី ង៉ែត សូរង្សី បានរៀបរាប់ប្រាប់ «ប្រជាប្រិយ» ឱ្យដឹងថា សូរង្សី ជាក្មេងដែលមានប្រវត្តិតស៊ូខ្ពស់គួរឱ្យអាណិត នាងមានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ ជាកូនកំព្រាម្ដាយ ដែលមានប្អូនៗនៅក្នុងបន្ទុកចំនួន ៣នាក់ ។ ក្រោយពេលដែលម្ដាយរបស់នាងបានលាចាកលោកកាលពីប៉ុន្មានឆ្នាំមុន ដោយសារជំងឺមហារីករួចមក បន្ទុកនៃការរ៉ាប់រងក្នុងគ្រួសារ ក៏ដូចជាការចិញ្ចឹមបីបាច់ថែរក្សាប្អូនៗគឺត្រូវធ្លាក់មកលើ រង្សី ទាំងស្រុង ។ រឿងដែលរន្ធត់ចិត្តកាន់តែខ្លាំងនោះ គឺប្អូនប្រុសរបស់ សូរង្សី មួយរូប ដែលមានអាយុ ទើបតែ ១០ ឆ្នាំ នោះ បានកើតជំងឺបេះដូងចំហ ដែលនេះជាបន្ទុកដ៏ធំធេងសម្រាប់រូបនាង ។ ដោយមានជីវភាពខ្វះខាតខ្លាំង ង៉ែត សូរង្សី មិនបានបន្ដការសិក្សាឱ្យបានខ្ពង់ខ្ពស់នោះឡើយ គឺនាងត្រូវបោះបង់ការសិក្សាតាំងពីថ្នាក់តូច ព្រោះតែត្រូវដើររកប្រាក់មកផ្គត់ផ្គង់ប្អូនៗដែលគ្មានម្ដាយមើលថែ ។

ខ្សែជីវិត​ដ៏​កម្សត់​របស់ ង៉ែត សូរ​ង្សី ដែល​អ្នក​មិន​ធ្លាប់​បានដឹង​

ចាប់តាំងពីវគ្គដំបូង រហូតមកទល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នេះ ង៉ែត សូរង្សី មានជំនឿ និង ក្ដីសង្ឃឹមយ៉ាងមុតមាំថា នាងនឹងយកថវិការពីកម្មវិធីនេះឱ្យបានដើម្បីយកទៅព្យាបាលជំងឺប្អូន ដែលកំពុងតែដេកលើកន្ទេលចាំជំនួយពីបងស្រីនោះ ។ តែការគិតរបស់នាងប្រែជាផ្ទុយស្រឡះ ព្រោះនាងត្រូវដើរចេញពីកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ ដែលនេះជារឿងមួយ ដែលនាងមិននឹកស្មានដល់ ហើយក្ដីសង្ឃឹមទាំងប៉ុន្មាន ក៏ត្រូវរលាយអស់មួយរំពេច ។

ខ្សែជីវិត​ដ៏​កម្សត់​របស់ ង៉ែត សូរ​ង្សី ដែល​អ្នក​មិន​ធ្លាប់​បានដឹង​

បើទោះបីជាក្ដីបំណងក្នុងការទទួលបានថវិការទៅផ្គត់ផ្គង់គ្រួសារ និង ដើម្បីព្យាបាលប្អូនប្រុស ដែលមានជំងឺបេះដូងចំហនោះត្រូវរលាយក៏ដោយ ក៏មានមហាជនជាច្រើនបានមើលឃើញថា ង៉ែត សូរង្សី ជាបេក្ខនារីមួយរូប ដែលមានសមត្ថភាពខ្ពស់ ហើយទៅថ្ងៃអនាគតនាងប្រាកដជាមានភាពល្បីល្បាញក្នុងវិស័យសិល្បៈ ហើយអាចមានលទ្ធភាពរកថវិកាមកផ្គត់ផ្គង់គ្រួសារឱ្យមានជីវភាពធូរធារបានយ៉ាងប្រាកដ ។ ទោះជាយ៉ាងណាស្ថានភាពជម្ងឺរបស់នាងបានធូស្បើយហើយ ឥឡូវនេះ នាងបានវិលត្រឡប់មកសម្រាកនៅផ្ទះវិញហើយ ៕ ភូមិន្ទ

ខ្សែជីវិត​ដ៏​កម្សត់​របស់ ង៉ែត សូរ​ង្សី ដែល​អ្នក​មិន​ធ្លាប់​បានដឹង​
ខ្សែជីវិត​ដ៏​កម្សត់​របស់ ង៉ែត សូរ​ង្សី ដែល​អ្នក​មិន​ធ្លាប់​បានដឹង​

អត្ថបទពាក់ព័ន្ធ: ង៉ែត សូរ​ង្សី ជួប​រឿង​ស៊យ​ផ្ទួនៗ​

ក្រោយប្រកាសលទ្ធផលថាបេក្ខនារី ង៉ែត សូរង្សី ជាកូនក្រុម Coach ឆន សុវណ្ណារាជ មិនអាចបន្តទៅប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រ បេក្ខនារីរូបនេះបានទ្រហ៊ោយំពេញមួយទំហឹងលើឆាក រហូតធ្វើឱ្យគ្រូបង្វឹកទាំង ៤ រូប ទប់អារម្មណ៍មិនបានក៏បង្ហូរទឹកភ្នែកតាមនាង ហើយសូម្បីតែអ្នកគាំទ្រដែលតាមដានផ្ទាល់នៅក្នុងស្ទូឌីយោ ក៏បង្ហាញភាពក្តុកក្តួលអួលណែនតាមនាងស្ទើរគ្រប់ៗគ្នាផងដែរ ។

ជាការពិតណាស់ភាពរន្ធត់នៅលើឆាកកាលពីយប់មិញនេះ ពិតជាបានធ្វើឱ្យបេក្ខជន-បេក្ខនារីម្នាក់ៗសុទ្ធតែរំជួលអារម្មណ៍ តួយ៉ាងកូនក្រុមរបស់គ្រូបង្វឹក ឆន សុវណ្ណារាជ គឺបេក្ខនារី ង៉ែត សូរង្សី បានទ្រហ៊ោយំ បង្ហាញពីអារម្មណ៍សោកស្តាយដែលខ្លួនឯងមិនឆ្ពោះទៅឈោងចាប់យកអ្វីដែលខ្លួនប៉ងប្រាថ្នាក្នុងជីវិតបាន ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ មិនប៉ុន្មានម៉ោងក្រោយពេលកម្មវិធីបានបញ្ចប់ យើងឃើញមានការបង្ហោះរូបភាពរបស់បេក្ខនារី ង៉ែត សូរង្សី គេងសម្រាកលើគ្រែមន្ទីរពេទ្យ ជាមួយការបញ្ចូលខ្យល់អូកស៊ីហ្សែន មើលទៅគួរឱ្យសង្វេគជាពន់ពេក ។

ខ្សែជីវិត​ដ៏​កម្សត់​របស់ ង៉ែត សូរ​ង្សី ដែល​អ្នក​មិន​ធ្លាប់​បានដឹង​
ខ្សែជីវិត​ដ៏​កម្សត់​របស់ ង៉ែត សូរ​ង្សី ដែល​អ្នក​មិន​ធ្លាប់​បានដឹង​

សម្រាប់ការបង្ហោះរូបភាពបង្ហាញពីបេក្ខនារី ង៉ែត សូរង្សី កំពុងស្ថិតក្នុងស្ថានភាពជាអ្នកជំងឺនេះដែរ មិនមានការបញ្ចាក់ច្បាស់លាស់ថាបេក្ខនារី ង៉ែត សូរង្សី មានអាការធ្ងន់ធ្ងន់ ឬ ស្រាលយ៉ាងណាទេ ។ ជាមួយគ្នានេះយើងក៏នៅមិនទាន់ដឹងប្រាកដដែរថាអាការរបស់នាងពេលនេះបានធូរស្រាកស្រាន្តវិញហើយឬក៏នៅដែរ ស្របពេលដែលមានទំព័រហ្វេសប៊ុកមួយមានឈ្មោះ Sandra Romdul បានសរសេរបង្ហោះនូវពាក្យពេចន៍អាណិតអាសូរនាងដូច្នេះថា «អាណិតគាត់ ដែលយំដល់ថ្នាក់សន្លប់បាត់បង់ស្មារតី ! ចឹងតើ បានជាយប់មិញនេះ ពេលគាត់ដើរចេញទៅ ខ្ញុំឃើញ Coach នាំគ្នាងាកមើល ដូចមានរឿងអីកើតឡើង ។ ជាក់ស្តែងគាត់ជាបេក្ខនារីដែលមានសំឡេងស្រទន់ជាងគេ តាំងពីប្រឡងចម្រៀងនៅទូរទស្សន៍អប្សរា ជាមួយបេក្ខជន ថែល ថៃ ម្ល៉េះ ។ រង្សី ខិតខំតស៊ូជំនះភាពក្រីក្រ ខិតខំជួយជ្រោមជ្រែងប្អូនដែលមានជំងឺប្រចាំកាយ ។ សង្ឃឹមថា គាត់នឹងបានក្លាយជាតារាចម្រៀងដ៏ល្បីមួយរូបទៅថ្ងៃអនាគត ព្រោះក្រៅពីសមត្ថភាពសំឡេងដ៏ពីរោះ គាត់ក៏មានការតស៊ូក្នុងជីវិតដ៏គួរឲ្យស្ញប់ស្ញែងដែរ» ៕