កងទ័ព​រុស្ស៊ី​ចែក​ជំនួយ​ជា​ស្បៀង​៥​តោន​ដល់​ប្រជាជន​ស៊ី​រី​នៅ​Latakia និពន្ធដោយ : សៅ ផលនិស្ស័យ       June-14-2016, 9:19 pm         92

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កងទ័ព​រុស្ស៊ី​ចែក​ជំនួយ​ជា​ស្បៀង​៥​តោន​ដល់​ប្រជាជន​ស៊ី​រី​នៅ​Latakia​កងទ័ព​រុស្ស៊ី​ដែល​កំពុង​បំពេញ​ប្រតិបត្តិការ​នៅក្នុង​ជម្លោះ​ស៊ី​រី បានចេញ​ចែក​ជំនួយ​មនុស្សធម៌​ជាពិសេស​ស្បៀងអាហារ​មាន​ទំហំ ជាង​៥​តោន ដល់​សហគមន៍​ប្រជាជន​គ្រឹ​ស្ត​ដែល​រងគ្រោះ​ដោយ​សង្គ្រាម​នៅ Latakia​។ ប្រជាជន​សហគមន៍​ប្រហែល ៥០០​នាក់​ទទួលបាន​ជំនួយ​កញ្ចប់​រៀងៗ​ខ្លួន ហើយ​រុស្ស៊ី​ក៏​បញ្ជូន​គ្រូពេទ្យ​ទៅកាន់​តំបន់​ខាងលើ​ដើម្បី​ផ្គត់ផ្គង់​សេវា​សុខាភិបាល​ផងដែរ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​កងកម្លាំង​រុស្ស៊ី​ដែល​កំពុង​បំពេញការងារ​នៅក្នុង​ប្រទេស​ស៊ី​រី នោះបាន​ផ្តល់ជំនួយ​មនុ​ស្ស​ធម៌​ដល់​សហគមន៍​ប្រជាជន​គ្រឹ​ស្ត​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាមស៊ីវិល​នៅក្នុង​តំបន់ Latakia​។​ជំនួយ​មនុស្សធម៌​មាន​ទាំង​អង្ករ អាហារ​កញ្ចប់ ម្ហូប​កំប៉ុង ម្សៅ​មី និង​បបរ​ជាដើម​នោះ​មាន​ទំហំ​ប្រហែល ៥.៥​តោន​ឯណោះ​។​

​បើ​យោងតាម​សារព័ត៌មាន​រុស្ស៊ី Sputnik ជំនួយ​មនុស្សធម៌​ទាំងនេះ​ត្រូវបាន​ផ្តល់​ជួន​ដល់​ប្រជាជន​នៅក្នុង​សហគមន៍​ចំនួន​ប្រហែល ៥០០ នាក់​ឯណោះ ហើយ​ប្រជាជន​ម្នាក់ៗ​ទទួលបាន​អាហារ​កញ្ចប់​ផង ត្រី​និង​សាច់​កំប៉ុង​ផង រួមទាំង​ម្សៅ​មី និង​បបរ​។ ចំណែក​ក្មេង​តូចៗ ទទួលបាន​បង្អែម មាន​ស្ករ​គ្រាប់ និង​នំ​ជាដើម​ផងដែរ​។​

​បើតាម កងកម្លាំង​រុស្ស៊ី​ដែល​ដឹកនាំ​អំណោយ​ទៅ​ចែកជូន​ប្រជាជន​ស៊ី​រី​នោះ ក្រៅពី​បងប្អូន​ប្រជាជន​អ្នក​កាន់សាសនា​គ្រឹ​ស្ត​ក្នុង​សហគមន៍ គេ​ឃើញ​មាន​ប្រជាជន​ម៉ូ​ស្លី​ម​ច្រើន​នាក់​ផងដែរ​ដែល​បានទទួល​អំណោយ​ទាំងនោះ​។​

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​រុស្ស៊ី​ដើម្បី​ការផ្សះផ្សា​ស៊ី​រី​លោក Alexander Vladimirov បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​៖« ថ្ងៃនេះ យើង​ចែកចាយ​ជំនួយ​មនុស្សធម៌​មាន​ទំហំ​ជាង​៥​តោន​ទៅកាន់​ប្រជាជន​នៅ​ក្រុង Latakia​។ ជំនួយ​ទាំងអស់​ត្រូវបាន​ផ្តល់​ឲ្យ​ប្រជាជន​ដែល​កំពុង​ខ្វះខាត​និង​ត្រូវការ​ជំនួយ​បន្ទាន់​»​។

​ក្រៅពី​ចែកជូន​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ស៊ី​រី​ដែល​កំពុង​ខ្វះខាត រុស្ស៊ី​ក៏បាន​បញ្ជូន​ពេទ្យ​ទាហាន​ទៅកាន់​តំបន់​ខាងលើ​ដែរ ដើម្បី​ឲ្យ​ពួកគេ​ជួយផ្តល់​ការព្យាបាល និង​ផ្តល់ជំនួយ​វេជ្ជសាស្ត្រ​ដល់​ប្រជាជន​ដែល​ស្ថិតក្នុង​ក្នុង​តំបន់​។​

​សូមបញ្ជាក់ថា ជម្លោះ​ប្រដាប់អាវុធ​នៅក្នុង​ប្រទេស​ស៊ី​រី​ផ្ទុះឡើង​ក្នុង​ឆ្នាំ ២០១១ នៅពេលដែល​ទាហាន​រដ្ឋាភិបាល​ចាប់ផ្តើម​ប្រយុទ្ធ​ជាមួយ​ក្រុមប្រឆាំង​ពីរ​ក្រុម​មាន​ទាំង​ក្រុមប្រឆាំង​ធម្មតា និង​ក្រុម​ភេរវជន​។ ចាប់តាំងពី​ពេល​នោះមក​សង្គ្រាមស៊ីវិល​ប​ន្ត​អូសបន្លាយ​ទៅមុខ រហូតដល់ ខែកុម្ភៈ​ឆ្នាំ ២០១៦ ទើប​អាមេរិក​និង​រុស្ស៊ី​បង្កើត​បទ​ឈប់​បាញ់​មួយ​ដើម្បី​ជួយ​ឲ្យ​ភាគី​បញ្ចប់​ការប្រយុទ្ធ​គ្នា និង​បើកផ្លូវ​ឲ្យ​មាន​ការបន្ត​ចរចា​បញ្ចប់សង្គ្រាម​ជា​ផ្លូវការ​៕