ស្ត្រី​ម្នាក់​សម្រាលកូន​ក្នុង​បន្ទប់​ជួល​ម្នាក់ឯង​គួរ​ឲ្យ​អាសូរ​ជាទីបំផុត​

Videos


មានរឿងគួរឲ្យអាសូរ និង រំជួលចិត្តមួយបានកើតឡើងកាលពីវេលាម៉ោង ១១ និង ០៥ នាទីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៦ នេះ ដោយស្ត្រីម្នាក់ឈ្មោះ យ៉ុង ស្រីឡា បានសម្រាលកូននៅក្នុងបន្ទប់ផ្ទះជួលអាគារ ៧ ជាន់តែម្នាក់ឯង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងភូមិ ១ សង្កាត់លេខ ១ ជិតរោងចក្រញូវស្តារ ខេត្តព្រះសីហនុ ។

ស្ត្រី​ម្នាក់​សម្រាលកូន​ក្នុង​បន្ទប់​ជួល​ម្នាក់ឯង​គួរ​ឲ្យ​អាសូរ​ជាទីបំផុត​

នេះគឺជាទង្វើមួយប្រថុយនឹងគ្រោះថ្នាក់បំផុត សម្រាប់ជីវិតម្តាយ និង កូន ។ ស្ត្រីម្នាក់ស្នាក់នៅបន្ទប់ជិតខាងបានឲ្យដឹងថា គាត់បានឮសម្លេងកូនង៉ាយំ គាត់នឹកសង្ស័យថា ស្ត្រីម្នាក់ដែលនៅបន្ទប់ជិតនោះប្រហែលជាសំរាល់កូន ពេលរូបគាត់មកគោះទ្វារបន្ទប់មិនឮឆ្លើយតប ឮតែសំលេងក្មេងយំក៏ភ័យឆោឡោឡើង ស្រែកហៅគេឯងឲ្យគាស់ទ្វារ ស្រាប់តែឃើញស្ត្រីរូបនោះបានសម្រាលកូនរួចរាល់ និង សន្លប់បាត់ស្មារតីទៅហើយ ។
រហូតមកដល់ម៉ោង ១១ និង ៥០ នាទីថ្ងៃដដែលនេះ លោកគ្រូពេទ្យដែលនៅអគារ ៧ ជាន់ បានទូរស័ព្ទហៅរថយន្តរបស់មន្ទីរពេទ្យបង្អែកចំការចេកមកដឹកយកស្ត្រីរូបនោះទៅសម្រាកនៅមន្ទីរពេទ្យហើយ ។

ស្ត្រី​ម្នាក់​សម្រាលកូន​ក្នុង​បន្ទប់​ជួល​ម្នាក់ឯង​គួរ​ឲ្យ​អាសូរ​ជាទីបំផុត​

ស្ត្រីវ័យជាង ២០ ឆ្នាំរូបនេះ តាមការរៀបរាប់របស់គាត់តិចៗថា គាត់មកធ្វើការជាកម្មការិនីនៅរោងចក្រ ញូវស្តារ មិនមានបងប្អូន និង គ្មានប្ដីទេ ឪពុកម្ដាយក៏មិនបានដឹងដែរ ។

ស្ត្រី​ម្នាក់​សម្រាលកូន​ក្នុង​បន្ទប់​ជួល​ម្នាក់ឯង​គួរ​ឲ្យ​អាសូរ​ជាទីបំផុត​

តាមការនិយាយប្រាប់របស់អ្នកជិតខាងថា មិនដឹងគាត់រស់នៅខេត្តណាទេ ព្រោះសួរគាត់ទៅគាត់ឆ្លើយតបមិនបាន ព្រោះទំនងជាអស់កម្លាំងខ្លាំងបន្ទាប់ពីសន្លប់ ។ អ្នកជិតខាងនាំគ្នារៃអង្គាសប្រាក់បានបន្តិចបន្តួចប្រគល់ឲ្យទៅគាត់ ។ អ្នកជិតខាងទាំងនោះបានសំណូមពរដល់សប្បុរសជនទាំងឡាយមេត្តាជួយសង្គ្រោះគាត់ផង ព្រោះពេលនេះគាត់គ្មានអ្វីសោះឡើយ ៕

                                                                                                សុថាត់