អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ គ្មាន​ច្បាប់​ចំនួន​៧៣​នាក់

 ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​គ្មាន​ច្បាប់​ចំនួន​៧៣​នាក់ ត្រលប់​មក​វិញ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ តាម​ច្រក​ទ្វា​អន្តរជាតិ​(​ដូង​) ដែល​ស្ថិត​ក្នុងស្រុក​កំ​រៀង ខេត្តបាត់ដំបង​។ បើ​តាម​សេចក្ដី​រាយ​ការ​ណ៏​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ពលករ​ទាំង​៧៣​នាក់​នោះ​មាន​ស្ត្រី​ចំនួន​១៥​នាក់ ដែល​មានស្រុក​កំណើត​ផ្សេង​ៗ​គ្នា​។ ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ដោយសារ​តែ​លួច​ឆ្លង​ដែន​ចូល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។ ប្រភព​ដដែល​បញ្ជាក់​ថា បើ​តាម​អាជ្ញាធរ​ថា នៅ​មាន​ពលករ​ខ្មែរ​រាប់​ពាន់​នាក់​ទៀត ដែល​កំពុង​ស្នាក់​នៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​ខុសច្បាប់ ហើយ​សមត្ថកិច្ច​ថៃ​ក៏​កំពុង​ចាប់​ប្រមូល​បញ្ជូន​ត្រលប់​មក​ស្រុក​ខ្មែរ​វិញ​ជា​បន្តបន្ទាប់​ដែរ​នា​ពេល​ខាង​មុខ​នេះ ៕