រឿង​នាយទាហាន​ផ្កាយ​៣​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​បុរស​ខ្លាំង​ បាន​បង្ក​ការ​ឈឺចាប់​រាលដាល​ដល់​មេ​គណបក្សប្រឆាំង​

​មិន​ត្រឹម​បង្ក​ការ​ឈឺចាប់​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ​ ចំពោះ​ករណី​ដែល​មានការ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា​ លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ មិនមែន​ជា​កូនបង្កើត​របស់​បុរស​ខ្លាំង​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ គឺ​បាន​បង្ក​ឲ្យ​មានការ​ឈឺចាប់​រាលដាល​ផង​ដែរ​ ទៅ​ដល់​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​និរទេស​ខ្លួន​រស់នៅ​ឯ​បរទេស​សព្វថ្ងៃ​ ក្រោម​ឥទ្ធិពល​នៃ​ "​ព្យុះ​កំហឹង​"​ របស់​បុរស​ខ្លាំង​ និង​ចំណាត់ការ​របស់​ប្រព័ន្ធ​តុលាការ​កម្ពុជា​ថែម​ទៀត​ ។​

​ពី​រដ្ឋធានី​ Washington​ DC​ សហរដ្ឋអាមេរិក​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បុរស​ខ្លាំង​ហៅ​ថា​ជា​ "​ទណ្ឌិត​"​ នោះ​ បាន​ធ្វើ​លិខិត​មួយ​ច្បាប់​លេខ​០៨៩/១៦​ គ​ស​ជ​ ចុះ​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១៦​ ជម្រាប​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​បាន​សម្តែង​ពី​អារម្មណ៍​ចូលរួម​រំលែក​នូវ​ការ​ឈឺចាប់​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​ថ្កោលទោស​ចំពោះ​អំពើ​អ​សីលធម៌​ទាំងឡាយ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​ក្រុម​គ្រួសារ​ (​ករណី​អំពើ​របស់​ជន​ទាំងឡាយ​ដែល​បាន​ប្រើប្រាស់​ពាក្យពេចន៍​មិន​សមរម្យ​ មិន​ថ្លៃថ្នូរ​ ប្រមាថ​ និង​ចោទប្រកាន់​មក​លើ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​កូនប្រុស​បុរស​ខ្លាំង​)​ ។​ លើស​ពី​នេះ​ លោក​ សម​ រ​ង្ស៊ី​ បាន​បញ្ជាក់​នៅ​ក្នុង​សារលិខិត​ដដែល​ថា​ "​គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំង​ដាច់ខាត​នូវ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ ការ​លាប​ពណ៌​ ការ​ប្រមាថ​ និង​អំពើ​ទាំងឡាយ​ណា​ដែល​នាំ​ឲ្យ​មានការ​ឈឺចាប់​ដល់​អ្នក​ដទៃ​ ។​ "​ ។​

​សារលិខិត​របស់​លោក​ សម​ រ​ង្ស៊ី​ ដែល​បាន​ជម្រាប​ជូន​បុរស​ខ្លាំង​នៃ​កម្ពុជា​នេះ​ គឺជា​គុណធម៌​មួយ​របស់​ថ្នាក់ដឹកនាំ​ និង​បាន​បង្ហាញ​អំពី​ទំនោរ​នៃ​ការ​រួបរួម​គ្នា​ក្នុង​រង្វង់​អ្នកនយោបាយ​ខ្មែរ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ គេ​មិន​ទាន់​អាច​ទស្សន៍​ទាយ​បាន​ថា​ តើ​សារលិខិត​របស់​លោក​ សម​ រ​ង្ស៊ី​ អាច​បន្ធូរបន្ថយ​ ឬ​បញ្ចុះ​កំ​ដៅ​នយោបាយ​នៃ​ភាព​ខ្វែងគ្នា​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ (​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​)​ បាន​ដែរ​ឬទេ​ និង​ក្នុង​កម្រិត​ណា​នោះ​នៅឡើយ​ ៕​

រឿង​នាយទាហាន​ផ្កាយ​៣​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​បុរស​ខ្លាំង​ បាន​បង្ក​ការ​ឈឺចាប់​រាលដាល​ដល់​មេ​គណបក្សប្រឆាំង​

រឿង​នាយទាហាន​ផ្កាយ​៣​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​បុរស​ខ្លាំង​ បាន​បង្ក​ការ​ឈឺចាប់​រាលដាល​ដល់​មេ​គណបក្សប្រឆាំង​

Related