ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាន​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ​ ១-១ ប៉ុណ្ណោះ ​ទល់​នឹង​អ៊ីស្លង់​ ក្នុង​ការ​ប្រកួត​លើក​ដំបូង​ Euro 2016​ វគ្គ​សន្សំ​ពិន្ទុ​ពូល​ F អម្បាញ់មិញ។

 

ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១

 

១​គ្រាប់​របស់​ព័រទុយហ្គាល់ ស៊ុត​ដោយ​ខ្សែ​បម្រើ​ Nani ​របស់​ក្រុម​ Fenerbahçe ​នៅ​នាទី​៣១ ប៉ុន្តែ​ត្រូវ​​ខ្សែ​បម្រើ​ Birkir Bjarnason របស់​ក្រុម​ FC Basel ស៊ុត​ឲ្យ​អ៊ីស្លង់ តាម​ស្មើ​ ១-១ វិញ​នៅ​នាទី​៥០។ ព័រទុយហ្គាល់ ​គ្រប់​គ្រង​បាល់​ដល់​ទៅ​៧២% និង​ស៊ុត​សរុប​២៦​ជើង ខណៈ​ដែល​អ៊ីស្លង់ ស៊ុត​បាន​តែ​៤​ជើង​ប៉ុណ្ណោះ។ យ៉ាង​ណា លទ្ធផល ១-១ នេះ​ បាន​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត។

 

ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១

 

​​អ៊ីស្លង់ បាន​ជាប់​កំណត់ត្រា​ថ្មី ដោយ​​អាច​ប្រកួត​ស្មើ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​​ Euro របស់​ពួកគេ។ ចំណែក​ឯ​​ប្រធាន​ក្រុម​ព័រទុយហ្គាល់​ Cristiano Ronaldo ​បាន​ស្មើ​កំណត់ត្រា​ Luis Figo ​​ដែល​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ច្រើន​ជាង​គេ​បំផុត ១២៧​ប្រកួត។

 

រីឯ​១​គូ​ទៀត​ ក្នុង​ពូល​ F ​នេះ​ដែរ ហុងគ្រី​បាន​យក​ឈ្នះ​លើ​អូទ្រីស ២-០ ដូច្នេះ​មាន​ន័យ​ថា ហុងគ្រី​កំពុង​ឈរ​កំពូល​តារាង​បណ្ដោះ​អាសន្ន​លើ​គេ​មាន​៣​ពិន្ទុ៕

 

ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១

 

ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១

 

ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១

 

ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១

 

ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១

 

ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១

 

ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១

 

ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC | រូបភាព​ផ្ដល់​សិទ្ធិ៖ AFP