​ព្រឹក​នេះ មើល​ទីលាន​បាល់​ទាត់​​នៅ RUPP ​ជិត​រួច​រាល់​ហើយ

ទីលាន​បាល់ទាត់​នៅ​សកល​វិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ ​សាងសង់​ជិត​រួច​រាល់​ហើយ ដោយ​ស្មៅ​ដែល​ដាំ​ដោយ​ដៃ​នោះដុះ​បាន​យ៉ាង​ល្អ ខណៈ​ដែល​បង្គោល​ភ្លើង​ក៏​បាន​ដំឡើង​រួច​ហើយ​ដែរ។​

 

​ព្រឹក​នេះ មើល​ទីលាន​បាល់​ទាត់​​នៅ RUPP ​ជិត​រួច​រាល់​ហើយ

 

​ព្រឹក​នេះ មើល​ទីលាន​បាល់​ទាត់​​នៅ RUPP ​ជិត​រួច​រាល់​ហើយ

 

​ព្រឹក​នេះ មើល​ទីលាន​បាល់​ទាត់​​នៅ RUPP ​ជិត​រួច​រាល់​ហើយ

 

​ព្រឹក​នេះ មើល​ទីលាន​បាល់​ទាត់​​នៅ RUPP ​ជិត​រួច​រាល់​ហើយ

 

ឯកឧត្តម​បណ្ឌិត​ ជេត ជាលី ​សកលវិទ្យាធិការ​​នៃសកល​វិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ​ធ្លាប់​បាន​បញ្ជាក់​ថា​ទីលាន​មួយ​នេះ​នឹង​ធ្វើ​ឡើង​ដោយ​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ព្រោះ​​ក្រុម​​​ជាង​ដែល​កំពុង​​ធ្វើ​គឺ​​សុទ្ធ​​តែ​មាន​បទពិសោធន៍​ និង​បាន​យល់​ដឹង​ពី​របៀប​ធ្វើ​ទីលាន​បាល់ទាត់​យ៉ាង​ច្បាស់។ កម្រិត​ទីលាន​​ជួសជុល​ក្នុង​គោល​បំណង​ប្រើប្រាស់​​ក្នុង​រយៈពេល​ច្រើន​​ឆ្នាំ និង​ការ​ប្រកួត​លក្ខណៈ​ផ្លូវការ​ផ្សេង​ៗ​។

 

មិន​​ត្រឹម​តែ​ទីលាន​បាល់ទាត់​នេះ​ទេ ឯកឧត្តម​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​ផ្ដល់​គម្រោង​ជា​ប្រាក់​ជិត​៤​​ពាន់​លាន​រៀល​​ក្នុង​ជួសជុល​ទីលាន​បាល់ទាត់​ ទីលាន​បាល់ទះ ​ទីលាន​វាយ​សី ​និង​ទីលាន​បាល់បោះ​​ ព្រម​ទាំង​កន្លែង​សម្រាប់​កីឡា​មួយ​ចំនួន​ទៀត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕

 

អត្ថបទ៖ មុន្នី រម្យ