លោកយាយ​កម្សត់​ពឹង​លើ ក្ដាម ខ្យង ដើម្បី​ជីវិត​រស់​

Videos

គួរឱ្យអនិច្ចាណាស់ដែលលោកយាយម្នាក់មានអាយុដល់ទៅ ៦៣ ឆ្នាំទៅហើយតែអាចមានជីវិតរស់ដោយពឹងតែ ទៅលើការចុះរាវក្ដាម ខ្យង នៅតាមត្រពាំងបឹងបួរយកមកលក់ដើម្បីទិញអង្ករតែប៉ុណ្ណោះ ។ លោកយាយគួរឱ្យអាសូរនេះ មានឈ្មោះថា ស៊ុំ អាយុ ៦៣ ឆ្នាំ មានទីលំនៅនៅភូមិ តានូ ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ ជួបជាមួយ «ប្រជាប្រិយ» កាលពីពេលថ្មីៗនេះ លោកយាយបានរៀបរាប់ពីដំណើរជីវិតយ៉ាង កម្សត់ខ្លោចផ្សាថា ៖ សព្វថ្ងៃនេះលោកយាយមានរបរតែមួយគត់ គឺការដើររាវ ក្ដាម ខ្យង តាមត្រពាំងបឹងបួរ ផ្សេងៗដើម្បីយកមកលក់ ឬដូរជាអង្ករសម្រាប់ចិញ្ចឹមក្រពះដើម្បីរស់ ដោយមួយថ្ងៃរកបានត្រឹមតែ ២០០០ រៀល ទៅ ៣០០០ រៀលតែប៉ុណ្ណោះ ។

លោកយាយក៏មានកូនប្រុសស្រី ៣ នាក់ដែរ ប៉ុន្ដែពួកគេបានរៀបការមានគូ ស្រករហើយទៅនៅស្រុកឆ្ងាយអស់ ហើយចំពោះជីវភាពរបស់ពួកគេវិញក៏មានភាពយ៉ាប់យ៉ឺនមិនចាញ់អ្នកម្ដាយ ជរានេះប៉ុន្មានដែរ ។ សព្វថ្ងៃនេះលោកយាយរស់នៅក្នុងខ្ទមតូចមួយ ជាមួយចៅប្រុសម្នាក់អាយុ ១៤ ឆ្នាំ ប៉ុន្តែចៅ អភ័ព្វនេះមិនបានរៀនសូត្រអ្វីនោះឡើយ ។

លោកយាយ​កម្សត់​ពឹង​លើ ក្ដាម ខ្យង ដើម្បី​ជីវិត​រស់​

អាស្រ័យដូចនេះហើយ លោកយាយមានតែលើកម្រាមដៃដប់សូមអំពាវនាវឱ្យសប្បុរសជនមេត្តាជួយជិតយោង ដល់ជីវិតលោកយាយតាមកម្លាំងសទ្ធាតែប៉ុណ្ណោះ ព្រោះថាសព្វថ្ងៃនេះលោកយាយក៏មានជំងឺប្រចាំកាយ សូម្បីប្រាប់ចំណូលដែលធ្លាប់ទទួលបានត្រឹមតែ ១០០០ ទៅ ២០០០ រៀលនោះ ក៏លោកយាយពិបាកនឹងរក បានណាស់ពេលនេះ ៕ ភូមិន្ទ

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត