ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៨)

ភាគ​ទី​៨
និយាយ​ចប់​ប្រយោគ​នេះ​ភ្លាម​អាចារ្យ​ស្រាប់​តែ​ប្រែ​ទឹក​មុខ​ស្រែក៖
«ហ៊ឹះ! ល្អ​ណាស់​! អស់​លោក​បាន​ណាត់​គ្នា​ឱ្យ​មក​ជួយ​ទៀត​ផង​ហ្ន៎! ទុក​ណា​ជា​មាន​មនុស្ស​មួយ​ម៉ឺន​មួយ​សែន​នាក់​មក​ទៀត ក៏​ខ្ញុំ​មិន​ព្រឺ​រោម​មួយ​សរសៃ​ដែរ។
ចាងអាសិង​ឆ្លើយ៖
«យើង​ខ្ញុំ​មាន​បង​ប្អូន​តែ​៧​នាក់​ទេ​ មិន​បាច់​ទៅ​រក​កេណ្ឌ​អ្នក​ណា​មក​ជួយ​ទៀត​ឡើយ»
ហើចិនអើ​ដែល​មាន​ត្រចៀក​វៃ​នោះ​ គាត់​បាន​ស្ដាប់​ឮ​សន្ធឹក​ជើង​មនុស្ស​ប្រមាណ​ជាង​ ១០​នាក់​ដើរ​ឡើង​ពី​ក្រោម​មក​ ព្រម​ទាំង​ឮ​ស្នូរ​កាំបិត​និង​ព្រួញ​រណ្ដំ​គ្នា​ផង​ ពេល​នោះ​គាត់​ក្រោក​ឈរ​ឡើង​ ហើយ​ស្រែក​ប្រាប់​ប្អូនៗ​ថា៖
«ឆាប់​!​ ឡើង​កាន់​អាវុធ​ឡើ​ង​ភ្លាម​!»​
ប្អូន​ៗ​ទាំង​ប៉ុន្មាន​កាល​បើ​ឮ​បញ្ជា​របស់​បង​ហើយ​ ក៏​នាំ​គ្នា​រត់​ទៅ​យក​អាវុធ​គ្រប់​ដៃ​។
ខណៈ​នោះ​គេ​ឮ​សន្ធឹក​កាន់​តែ​ខ្លាំង​ឡើង​ អ្នក​ទាំង​អស់​គ្នា​ក៏​បាន​ឮ​គ្រប់​ៗ​គ្នា​ មិន​យូរ​ប៉ុន្មាន​ឃើញ​មាន​សេនា​ជាង​ ១០​នាក់​ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ នាំ​គ្នា​ឡើង​ដល់​លើ​ឡៅ។

 

រគ្គទី៥
ការ​ប្រយុទ្ធ​យ៉ាង​កាច​សាហាវ​នៅ​ក្បែរ​ព្រះវិហារ​បុរាណ

អ្នក​រាល់​គ្នា​ក្រឡេក​មើល​ទៅ​ឃើញ​​សេនា​ទាំង​នោះ​ស្លៀក​ពាក់​ជា​ឯក​សណ្ឋាន​តាម​របៀប​ទ័ព​ជិនកួក។ អាចារ្យ​មាន​ចិត្ត​គោរព​ជន​ចម្លែក​ ៧​រូប​នេះ​ដែរ គាត់​ស្មាន​ថា​បង​ប្អូន​ទាំង​ ៧​នាក់​នាំ​គ្នា​ជួយ​ព្រះ​តេជគុណ​ជាវមូ​ ដោយ​ចាញ់​កល​ភិក្ខុ​អង្គ​នេះ​ បាន​ជា​ថ្នម​ទាំង​ដៃ​ ថ្នម​ទាំង​សម្ដី​។ ឥឡូវ​គាត់​ឃើញ​ពួក​សេនា​ជិនកួក​​ឡើង​មក​ ភ្លើង​កំហឹង​ក៏​ឆួល​ឆេះ​ដុត​រោល​ឱរា​គាត់​មួយ​រំពេច​។ គាត់​ស្រែក​ឡើង​ទាំង​ស្រែក​យ៉ាង​ខ្លាំង​ថា៖
«ហាស់! ហាស់ៗ! លោក​ជាវមូ! ជន​ចម្លែក​៧​នាក់​ ពួក​ឯង​ទៅ​ជញ្ជូន​ពល​សេនា​ជិនកួក​ឱ្យ​បាន​ ៣​ពាន់​នាក់​​មក​ យើង​ក៏​ឥត​ញញើត​ប៉ុន​សរសៃ​សក់​ដែរ។»
ហានប៉ៅឈី​ឆ្លើយ​ទាំង​កម្រោល​ថា៖
«អ្នក​ណា​ទៅ​ពឹង​ជិនកួក?»

 

ចុច​អាន​រឿង​ទាំង​ស្រុង

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៨)

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ