បច្ចេកវិទ្យា​ឡេ​ស៊ែរ​រកឃើញ​ក្រុង​បុរាណ​ធំៗ​ជាច្រើន​នា​សម័យអង្គរ​ និពន្ធដោយ : នៅ វណ្ណារិន VOA       June-15-2016, 7:39 am         113

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បច្ចេកវិទ្យា​ឡេ​ស៊ែរ​រកឃើញ​ក្រុង​បុរាណ​ធំៗ​ជាច្រើន​នា​សម័យអង្គរ​​ភ្នំពេញ​៖ រូបភាព​កាន់តែច្បាស់​នៃ​ទីក្រុង​បុរាណ​ធំៗ និង​ទីប្រជុំជន​នានា​ក្នុង​សម័យអង្គរ ត្រូវ​បានបង្ហាញ​កាន់តែច្បាស់​ថែមទៀត តាមរយៈ​ការថត​កាំរស្មី​ឡេ​ស៊ែរ​ពីលើ​អាកាស ឬ​ហៅថា Lidar (​ឡៃ​ដារ​)​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​នា​ថ្ងៃ​ច័ន្ទ​ឲ្យ​ដឹងថា របកគំហើញ​ថ្មីៗ​នេះ ក៏​ជួយ​បង្ហាញ​ឲ្យ​កាន់តែច្បាស់ ពី​មូលហេតុ​នៃ​ការ​រើ​រាជធានី​របស់​ព្រះមហាក្សត្រ​ខ្មែរ​នា​សម័យអង្គរ​។ ការថត​កាំរស្មី​ឡេ​ស៊ែរ​ពីលើ​អាកាស​ទ្រង់ទ្រាយ​ធំ​មួយ​នេះ ធ្វើឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ Cambodian Archaeological Lidar Initiative ចាប់តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ​។​

​ទីក្រុង​បុរាណ​មួយ​ដែលមាន​ឈ្មោះថា​ម​ហិ​ន្ទ្រ​ប​ព៌​ត (​ម​ហេ​ន្ទ្រ​ប​វ៌្វ​ត​) ឬ Mahendraparvata ដែល​អ្នកប្រវត្តិសាស្ត្រ​គិតថា​ជា​រាជធានី​ដំបូង​នៃ​សម័យអង្គរ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ រួមទាំង​រចនា​សម្ព​ន្ធ័​ផ្លូវថ្នល់ និង​ប្រព័ន្ធធារាសាស្ត្រ​នោះ ត្រូវបាន​រកឃើញ​ស្ថិតនៅក្រោម​ស្លឹកឈើ​យ៉ាង​ក្រាស់​លើ​ភ្នំ​គូលែន ខេត្ដ​សៀមរាប តាមរយៈ​បច្ចេកវិទ្យា​ថ្មី ដោយ​ការថត​កាំរស្មី​ឡេ​ស៊ែរ​ពីលើ​អាកាស​ទ្រង់ទ្រាយ​ធំ​មួយ​។ ការថត​កាំរស្មី​ឡេ​ស៊ែរ​ពីលើ​អាកាស​ទ្រង់ទ្រាយ​ធំ​មួយ​នេះ ធ្វើឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ Cambodian Archaeological Lidar Initiative ចាប់តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ​។​

​លោក​បូរាណ​វិទូ Damian Evans ដែល​ធ្វើការ​សិក្សា​ស្រាវជ្រាវ​នេះ បញ្ជាក់ប្រាប់​សារព័ត៌មាន The Cambodia Daily ដែល​ចេញផ្សាយ​នា​ថ្ងៃ​ច័ន្ទ​ថា ក្រុង​ម​ហិ​ន្ទ្រ​ប​ព៌​ត ក៏ដូចជា​រាជធានី​អង្គរ និង​ទីក្រុង​ធំៗ​សម័យអង្គរ​ផ្សេងៗ​ទៀត​ដែល​ទើប​រកឃើញ​ថ្មី ដូច​ក្រុង​នៅ​ព្រះខ័ន​កំពង់ស្វាយ ត្រូវបាន​ព្រះមហាក្សត្រ​ខ្មែរ បោះបង់ចោល​នា​ចុង​សទវត្សរ៍​ទី​១៥ ដោយសារតែ​«​កោលាហល​ផ្នែក​នយោបាយ​» នាពេលនោះ​។​

​របកគំហើញ​ថ្មី​នេះ និង​សេចក្តីសន្និដ្ឋាន​មួយ​របស់​បូរាណ​វិទូ Damian Evans ក៏ត្រូវ​បាន​គេ​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ​បូរាណ​វិទ្យា (Journal of Archaeological Science) ផងដែរ​នា​ថ្ងៃ​ច័ន្ទ​នេះ​៕