​គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​១៤​មិថុនា ១០​លើក ស្លាប់​២​នាក់ និង​រងរបួស​១៣​នាក់

ភ្នំពេញ:
យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១០​លើក (​យប់​១​លើក​) បណ្តាលអោយ​មនុស្ស​ស្លាប់​២​នាក់ ( ប្រុស ) រងរបួស​ធ្ងន់ ១០​នាក់ ( ស្រី​១​នាក់ ) និង​របួសស្រាល ៣​នាក់ (​ប្រុស​) ។

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១០​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៥​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៩​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៥​គ្រឿង យាន​ផ្សេងៗ ១​គ្រឿង ។​

​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក (​ស្លាប់​១​នាក់ ) ,​មិន​គោរព​សិទ្ធិ ៣​លើក (​ស្លាប់​១​នាក់​) , មិន​ប្រកាន់​ស្តាំ ៣​លើក ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៩​នាក់ ( ថ្ងៃ ) ។​

​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៤​លើក ផ្លូវ​ខេត្ត​-​ក្រុង ចំនួន ៥​លើក និង​ផ្លូវលំ ចំនួន ១​លើក ។​ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៥​លើក រថយន្ត​ធុន​តូច ៥​លើក និង​រថយន្ត​ធុន​ធំ ៥​លើក ។​

​ចំពោះ ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្តស្វាយរៀង ១​លើក ស្លាប់ ១​នាក់ របួស​១​នាក់ និង​ខេត្ត​ព្រះសីហនុ ១​លើក (​ស្រី​១​នាក់​) ។​

​ប្រភពព័ត៌មាន​ពី​នាយកដ្ឋាន​ខាងលើ​បន្តថា កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៣.០៩១​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១.២៦០​គ្រឿង និង​ពិន័យ​សរុប ១.៨៣១​គ្រឿង ៕s