ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១

ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានបញ្ចប់លទ្ធផលត្រឹមស្មើ ១-១ ប៉ុណ្ណោះ ទល់នឹងអ៊ីស្លង់ ក្នុងការប្រកួតលើកដំបូង Euro 2016 វគ្គសន្សំពិន្ទុពូល F អម្បាញ់មិញ។

១គ្រាប់របស់ព័រទុយហ្គាល់ ស៊ុតដោយខ្សែបម្រើ Nani របស់ក្រុម Fenerbahçe នៅនាទី៣១ ប៉ុន្តែត្រូវខ្សែបម្រើ Birkir Bjarnason របស់ក្រុម FC Basel ស៊ុតឲ្យអ៊ីស្លង់ តាមស្មើ ១-១ វិញនៅនាទី៥០។ ព័រទុយហ្គាល់ គ្រប់គ្រងបាល់ដល់ទៅ៧២% និងស៊ុតសរុប២៦ជើង ខណៈដែលអ៊ីស្លង់ ស៊ុតបានតែ៤ជើងប៉ុណ្ណោះ។ យ៉ាងណា លទ្ធផល ១-១ នេះ បានបន្តរហូតដល់ចប់ការប្រកួត។

ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១

អ៊ីស្លង់ បានជាប់កំណត់ត្រាថ្មី ដោយអាចប្រកួតស្មើជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅ Euro របស់ពួកគេ។ ចំណែកឯប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo បានស្មើកំណត់ត្រា Luis Figo ដែលបង្ហាញខ្លួនឲ្យជម្រើសជាតិព័រទុយហ្គាល់ច្រើនជាងគេបំផុត ១២៧ប្រកួត។

រីឯ១គូទៀត ក្នុងពូល F នេះដែរ ហុងគ្រីបានយកឈ្នះលើអូទ្រីស ២-០ ដូច្នេះមានន័យថា ហុងគ្រីកំពុងឈរកំពូលតារាងបណ្ដោះអាសន្នលើគេមាន៣ពិន្ទុ៕

ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១ ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១ ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១ ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១ ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១ ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១ ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១ ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១

ប្រភព៖ sabay

  • ព័រទុយហ្គាល់ ​​ស៊ុត​២៦​ជើង តែ​បាន​ត្រឹម​ស្មើ​អ៊ីស្លង់​ ១-១已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:កំសាន្ត
Tags: