ក្រសួង​តម្រូវ​ឱ្យ​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោ ត្រី​រ៉ស់ ត្រូវ​មក​ចុះ​បញ្ជី​​មុន​នឹង​បើក​អាជីវកម្ម

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ បានប្រកាសដល់អ្នកចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់ ឡើងវិញត្រូវមកចុះ បញ្ជីនៅក្រសួងជាមុនសិន មុននឹងបើកអាជីវកម្ម ដើម្បីធានាបានការគ្រប់គ្រង និងការទប់ស្កាត់ការនាំចូល ត្រីប្រភេទនេះពីប្រទេសជិតខាង។

ក្រសួង​តម្រូវ​ឱ្យ​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោ ត្រី​រ៉ស់ ត្រូវ​មក​ចុះ​បញ្ជី​​មុន​នឹង​បើក​អាជីវកម្ម

លោក ឡេង សុវណ្ណ ទីប្រឹក្សារដ្ឋបាលជលផល បានឱ្យដឹងនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះថា ការតម្រូវឱ្យម្ចាស់អាជីវកម្មចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់មកចុះបញ្ជីនេះ គឺនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ដើម្បីធានាបានភាពស្របច្បាប់នៃការធ្វើអាជីវកម្ម។
លោកបានបញ្ជាក់ថា ភាពស្របច្បាប់នៃការធ្វើអាជីវកម្មនេះ មិនត្រឹមតែធ្វើឱ្យពួកគេលែង បារម្ភពីការ ឃាត់ចាប់ និងបង្ក្រាបពីសមត្ថកិច្ចក្នុងការចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់ប៉ុណ្ណោះទេ ប៉ុន្តែអាចស្វែងរក បច្ចេកទេសពីមន្រ្តីជំនាញនៅពេលជួបបញ្ហាចិញ្ចឹម និងបញ្ហាស្វែងរកទីផ្សារលក់ថែមទៀត។
លោកក៏បានលើកឡើងថា ដើម្បីឱ្យការធ្វើអាជីវកម្មចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់ទាំងនេះ មិនឱ្យបង្កមហន្ត រាយដល់ប្រភេទត្រីតូចៗ ឬជីវៈចម្រុះនោះ ក្រុមអ្នកជំនាញរដ្ឋបាល ជលផលកំពុងតែចងក្រង ជាមេរៀនស្តីពី បច្ចេកទេសចិញ្ចឹម ការជ្រើសរើសទីតំាង ការផលិតចំណីសប្បនិមិត្តជាដើម ដើម្បីធ្វើជាអាហារផ្គត់ផ្គង់ចំពោះវាវប្បកម្មនេះ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទ បានឱ្យដឹងថា ការចិញ្ចឹម ត្រីរ៉ស់ និងត្រីឆ្តោ ចាប់ពីទំហំ១៥០ម៉ែត្រក្រឡា តម្រូវឱ្យចុះបញ្ជីនៅរដ្ឋបាលជលផល ហើយការចិញ្ចឹមក្នុង ស៊ង ចាប់ពី១០០០ម៉ែត្រក្រឡាស្រះចាប់ពី២០០០ម៉ែត្រក្រឡា ដោយមានត្រីចាប់ ពី៣៥០០០ក្បាលឡើងទៅ។
ចំណែកការចុះបញ្ជីនៅខណ្ឌរដ្ឋបាលជលផលគឺការចិញ្ចឹមចាប់ពីទំហំ១៥ម៉ែត្រក្រឡា បែ១០០ម៉ែត្រ ក្រឡាស៊ង២០០ម៉ែត្រក្រឡា ដោយមានត្រីចាប់ពី៣៥០០ក្បាល៕

ប្រភព៖ kqube

  • ក្រសួង​តម្រូវ​ឱ្យ​អ្នក​ចិញ្ចឹម​ត្រី​ឆ្ដោ ត្រី​រ៉ស់ ត្រូវ​មក​ចុះ​បញ្ជី​​មុន​នឹង​បើក​អាជីវកម្ម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:កំសាន្ត
Tags: