ព័រទុយ​ហ្គាល់​សម្រុក​យ៉ាង​ខ្លាំង​ក្លា​តែ​ចុង​ក្រោយ​បញ្ចប់​ត្រឹម​លទ្ធផល​ថា​ស្មើ​ប៉ុន​នោះ​

ការប្រកួតក្នុងពូល Fកាលពីយប់មិញក្លឹបជើងខ្លាំងព័រទុយហ្គាល់ទទួលត្រឹមពិន្ទុប៉ុននោះពីការប្រកួតនោះក្រោយបានបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា១ទល់នឹង១ជាមួយក្រុមអាយឡែន ( Iceland ) ។

ដោយគ្រាន់បើកឆាកក្នុងតង់ទី១ក្រុមព័រទុយហ្គាល់បានបើកការវាយសម្រុកមិនសំចៃរហូតអាចទម្លាយសំណាញ់ទីរបស់អាយឡែននៅនាទី៣១ដោយកីឡាករ Nani ក៏ប៉ុន្តែចូលដល់តង់ទី២បើកឆាកបានត្រឹម៥នាទីពោលគឺនៅនាទ៥០ខ្សែបម្រើរបស់អាយឡែនគឺកីឡាករ Birkir Bjarnason ក៏អាចរកគ្រាប់តាមស្មើមកវិញ ខណៈគ្នាចេះតែបន្តប៉ុន្តែគ្មានគ្រាប់បាល់កើតមាននោះទេ ។

ដោយឡែកបើយើងក្រឡេកមើលតាមស្ថិតិនៃការលេងគឺព័រទុយស្មើទាំងមិនអស់ចិត្តព្រោះពួកគេមានឱកាសគ្រប់គ្រងបាល់ដល់ទៅ៧២%ខណៈអាយឡែនមានតែ២៨%ប៉ុននោះ ដោយឡែកព័រទុយហ្គាល់មានឱកាសស៊ុតសំដៅទីដល់ទៅ២៨លើកហើយក្នុងនោះចំគោលដៅ៩លើកផ្ទុយទៅវិញអាយឡែនមានឱកាសត្រឹម៤លើកប៉ុននោះប៉ុន្តែចំគោលដៅទាំង៤លើកតែម្ដង ។

សូមទស្សនា Hightlight នៃការប្រកួត ៖

អត្ថបទ ៖ វិចទ័រ


ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • ព័រទុយ​ហ្គាល់​សម្រុក​យ៉ាង​ខ្លាំង​ក្លា​តែ​ចុង​ក្រោយ​បញ្ចប់​ត្រឹម​លទ្ធផល​ថា​ស្មើ​ប៉ុន​នោះ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/15  Category:វីដេអូ
Tags: