​Fansជាង​១ពាន់​នាក់កាន់ទុក្ខ​​តារា​ចម្រៀង​​The Voice ​ដែល​ឃាត​ករ​បាញ់​សម្លាប់​

មនុស្ស​​ប្រហែល​១២០០​នាក់ ​បាន​ជួប​ជុំ​គ្នា​នៅ​ពហុ​កីឡ​ដ្ឋាន Marlton Memorial កាលពី​​វេលា​​​​ល្ងាចថ្ងៃ​​ចន្ទ ទី១៣ មិថុនា ​ដើម្បី​ធ្វើការ​​កាន់​ទុក្ខ​​​ដល់​​ការ​ស្លាប់​របស់​អតីត​បេក្ខជន The Voice នាង ​Christina Grimmie ដោយ​កាន់​ភ្លើងទៀន​ ហើយ​ឈរ​រយៈ​ពេល​​៣០​​នាទី​ ។

គួរ​រំលឹក​ឡើង​​ថា កាលពី​ថ្ងៃសុក្រ ត្រូវ​នឹង​ថ្ងៃ​ទី១០ ​មិថុនា កន្លងមក នាង​ Christina Grimmie ត្រូវ​ជន​ដៃដល់​ម្នាក់​ឈ្មោះKevin James Loibl បាញ់​សម្លាប់ ក្នុង​ពេល​នាង​កំពុង​តែ​ធ្វើការ​ចុះហត្ថលេខា​ឱ្យ​អ្នក​​គាំទ្រ​រូប​នាង​ នៅ​​ក្នុងការ​ប្រគំ​ត​ន្រី្ត​មួយ ​។

​ក្នុង​​ពេល​កាន់ទុក្ខ​​នោះ គេ​បាន​ដាក់​រូបថត​របស់​នាង២​ផ្ទាំង​ធំ​ៗ ​ដោយ​មាន​ចង្កៀង​២​​អម​​នៅ​ជាមួយ​ផង ។ មិត្ត​ភក្តិ ​និង​អ្នកគាំទ្រទាំង​អស់​ បាន​​ដាក់​​ផ្កា​ពីមុខ​នោះ ​ហើយ​ថតរូប​ទាំង​ទឹកមុខ​ក្រៀមក្រំ​បំផុត​ ​។ ក្រៅពី​ការ​កាន់ទុក្ខ​នេះ ក៏​មាន​ចេញ​ប្រាក់​ទាំងស្រុង ​លើ​ការ​ពិធី​​បុណ្យសព​របស់​​នាង ដោយ​​អតីត​គ្រូបង្វឹក (Coach)​ របស់​នាង​ផ្ទាល់ គឺ​លោក Adam Levine ​។