ឈឺក្បាល​ញឹកញាប់​មែន​ទេ នេះ​អាចជា​សញ្ញា​នៃ​ជំងឺ​…

Videos


មនុស្សគ្រប់គ្នារមែងធ្លាប់កើតបញ្ហាឈឺក្បាល បើទោះជាវាកើតនៅជុំវិញបរិវេណក្បាលខាងចំហៀង ខាងក្រោយ និងថ្ងាសក្តី វាតែងបង្ករផលរំខានជានិច្ចចំពោះសុខភាព ។
បញ្ហាឈឺក្បាល ក៏ជារោគសញ្ញានៃការឈានទៅកើតបញ្ហាដុំសាច់ដុះក្នុងខួរក្បាលនិងជំងឺមហារីកផងដែរ ។ ប៉ុន្តែវាក៏មានហេតុផលច្រើននិងកត្តាផ្សេងៗដែលបណ្តាលអោយអ្នកឈឺក្បាល ។

ឈឺក្បាល​ញឹកញាប់​មែន​ទេ នេះ​អាចជា​សញ្ញា​នៃ​ជំងឺ​…

ប៉ុន្តែប្រសិនបើអ្នកឈឺក្បាលឥតឈប់នោះ វាអាចជាអាការដំបូងនៃការឈានទៅកើតបញ្ហាបណ្តុំនៃការលូតលាស់កោសិកាខុសប្រក្រតីក្នុងខួរក្បាលអ្នកហើយ ។
ជាទូទៅមនុស្សដែលមានបញ្ហាដុះសាច់ក្នុងខួរក្បាលច្រើនមានអាការដូចខាងក្រោម ៖
• ឈឺក្បាលខ្លាំង ជាពិសេសនៅពេលព្រឹកជាញឹកញាប់ ហើយវាពិបាកទ្រាំស្ទើរតែមិនអាចបំពេញការងារប្រចាំថ្ងៃបាន ។
• មានអារម្មណ៍ដូចជាធីងធោង មិនមសូវស្រឡះក្នុងអារម្មណ៍ ។
• រកកលចង់ក្អួត ក្អួត និង ងងុយដេក ។
• អស់កម្លាំង ។
• អាកប្បកិរិយានិងស្មារតីប្រែប្រួលខុសពីធម្មតានិងមានបញ្ហាភ្លេចភ្លាំង ។
• មានបញ្ហាត្រចៀក ដូចជាសមត្ថភាពនៃការស្តាប់ធ្លាក់ចុះ ។
• ភ្នែកឡើងស្រវាំងដោយថ្ងៃ ។
• មានពេលខ្លះនិយាយមិនត្រូវឃ្លាឃ្លង និងពាក្យពេចន៍ចង់និយាយ ។
• បាត់បង់លំនឹងក្នុងខ្លួន ។
• មានអាការស្ពឹក និងទន់ខ្សោយនៅម្ខាងណាមួយនៃសាពាង្គកាយ ។
ប្រសិនបើអ្នកកើតមានបញ្ហាដូចរៀបរាប់ខាងលើញឹកញាប់ ហើយសង្ស័យថាអាចកើតដុំសាច់ក្នុងខួរក្បាល អ្នកគួរទៅពិភាក្សាជាមួយគ្រូពេទ្យហើយ។ បើទោះជាបញ្ហាសុខភាពនេះច្រើនកើតទៅលើមនុស្សមាន វ័យចំណាស់បន្តិចក្តី ប៉ុន្តែវាក៏អាចកើតមាននៅលើមនុស្សវ័យក្មេងនិងពេញកម្លាំងផងដែរ រួមទាំងកុមារតូចផងក៏មាន ៕ សុផល